Connect with us

ព័ត៌មានជាតិ

លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ ខ្មែរធ្លាប់ឆ្លង «សមុទ្រឈាម សមុទ្រភ្លើង» ដោយភាពអត់ធ្មត់ ដូច្នេះត្រូវរួបរួម និងតស៊ូប្រឈមមុខការឈ្លានពានរបស់ថៃ

បានផុស

នៅ

លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររក្សាភាពអត់ធ្មត់ ស្មារតីតស៊ូ និងឯកភាពជាតិ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់យោធាថៃ ដោយលើកបទពិសោធន៍ប្រវត្តិសាស្រ្តថា កម្ពុជាធ្លាប់ហែលឆ្លង «សមុទ្រឈាម សមុទ្រភ្លើង»ច្រើនដងមកហើយដោយសារភាពអត់ធ្មត់ ដូច្នេះយើងត្រូវបន្តការតស៊ូ អត់ធ្មត់ នោះនឹងទទួលបានជ័យជម្នះរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ច ទោះជាមានឧបសគ្គធំៗចំពោះមុខ» កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ជម្លោះកម្ពុជា-ថៃ មិនមែនជាបញ្ហាបណ្តោះអាសន្ននោះទេ ប៉ុន្តែជាជម្លោះដែលមានលក្ខណៈជារចនាសម្ព័ន្ធ អូសបន្លាយជាច្រើនទសវត្សរ៍ និងត្រូវការយុទ្ធសាស្ត្រដោះស្រាយរយៈពេលវែង។ លោកបានរំឭកថា ៖« នៅក្នុងអតីតកាល ជាតិកម្ពុជា ប្រជាជនខ្មែរ បានហែលឆ្លងកាត់ផុតសមុទ្រឈាម សមុទ្រភ្លើងផង មិនមែនដោយសារកម្លាំងយោធាទេ ឬក៏មិនមែនដោយសារតែកម្លាំងយោធាតែមួយមុខទេ ប៉ុន្តែដោយសារភាពអត់ធ្មត់ ស្មារតីជាតិ ឯកភាពជាតិ និងសមត្ថភាពរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល និងរាជរដ្ឋាភិបាល ក្នុងការចេះមើលឃើញឆ្ងាយ ចេះរង់ចាំ អត់ធ្មត់»។

នៅចំពោះស្ថានការណ៍បច្ចុប្បន្ន លោកបានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយុទ្ធសាស្ត្រជាច្រើន ទាំងផ្នែកការទូត ច្បាប់ សេដ្ឋកិច្ច និងព័ត៌មាន ដែលយុទ្ធសាស្រ្តមួយចំ​នួននៅក្រោយឆាកវាំងនន មិនអាចលាតត្រដាងនាពេលនេះបានទេ។ លោកថ្លែងថា៖« ប៉ុន្តែខ្ញុំមិនអាចយកសកម្មភាពនៅក្រោយវាំងននមកលាតត្រដាងជាសាធារណៈបានទេ ខ្ញុំគ្រាន់តែអាចនិយាយបញ្ចុះបញ្ចូលឱ្យជនរួមជាតិទាំងអស់ ទាំងក្រៅ និងក្នុងប្រទេស ឱ្យជឿជាក់ថាយុទ្ធសាស្រ្ត ស្ងាត់តែមិនស្ងៀម នៅតែបន្ត»។

«ចុងក្រោយនេះ ការលេចត្រដែតឡើងការដែលកម្ពុជាសម្រេចចិត្តប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអន្តរជាតិស្តីពីនីតិសមុទ្រ នេះគឺជាឧទាហរណ៍ជាក់ស្តែង គឺជាលទ្ធផលជាក់ស្តែងមួយនៃកិច្ចការងារនៅក្រោយវាំងនន ដែលខ្ញុំមិនអាចលើកយកមកលាតត្រដាងនៅទីនេះបានទេ»។ នេះជាការបញ្ជាក់ថាបន្ថែម។

ថៃពង្រាយកង់ទីន័រចូលដីខ្មែរ

លោកបានគូសបញ្ជាក់ទៀតថា ការតស៊ូរបស់កម្ពុជា មិនមែនមានតែនៅលើសមរភូមិយោធាប៉ុណ្ណោះទេ ប៉ុន្តែរួមមានសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិព័ត៌មាន សមរភូមិសាធារណៈមតិ ដែលទាមទារឱ្យប្រជាពលរដ្ឋមានការរួបរួមគ្នា។ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានអំពាវនាវថា ក្នុងពេលដែលភាគីថៃចង់ឱ្យកម្ពុជាបាក់ទឹកចិត្ត ឬបែកបាក់ផ្ទៃក្នុង ប្រជាពលរដ្ឋខ្មែរត្រូវរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងការរួបរួមជាតិ ដោយកុំធ្លាក់ចូលក្នុងយុទ្ធសាស្ត្ររបស់គេ។

លោកសង្កត់ធ្ងន់ថា ប្រសិនបើប្រជាជាតិខ្មែររក្សាបាននូវភាពអត់ធ្មត់ ការតស៊ូ និងការរួបរួមគ្នា ដូចដែលបានធ្វើក្នុងអតីតកាល កម្ពុជានឹងអាចទទួលបានជ័យជម្នះរយៈពេលវែងចំពោះបញ្ហាប្រឈមនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម