កូវីដ-១៩
កាន់តែធ្ងន់! ត្រឹមមួយរដ្ឋ ឥណ្ឌាមានគ្រូពេទ្យរហូតដល់ ៥០០នាក់ទៅហើយ ឆ្លងកូវីដ
គ្រូពេទ្យជាង៥០០នាក់ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។ បញ្ហានេះបានបន្ថែមទុក្ខលំបាកកាន់តែយ៉ាប់យ៉ឺនដល់ប្រទេសមួយ ដែលកំពុងដោះស្រាយជាមួយនឹងកង្វះបុគ្គលិកសុខាភិបាលធ្ងន់ធ្ងរ។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងក្នុងកម្រិតកំណត់ត្រថ្មីចំនួន ៤១២,២៦២ករណីនិងស្លាប់ ៣,៩៨០នាក់ដែលក៏ជាចំនួនកំណត់ត្រាផងដែរ។
ទីក្រុង Pune មានប្រជាជន៣.៥លាននាក់ ដែលជាមជ្ឈមណ្ឌលដ៏ធំមួយរបស់រដ្ឋ Maharashtra គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុតលំដាប់ទី២របស់ឥណ្ឌា ពោលគឺមានការឆ្លងជិត៦,០០០ករណី ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ។ ទីក្រុងនេះ មានការឆ្លងសរុប ៨៨០,៥៤៥ករណីនិងស្លាប់ ៩,៧៧០នាក់ ចាប់តាំងពីរោគរាតត្បាត ផ្ទុះឡើងកាលពីឆ្នាំមុន។

លោកវេជ្ជបណ្ឌិត Pransant Munde លេខាធិការសមាគមគ្រូពេទ្យ Maharashtra បានប្រាប់សារព័ត៌មាន Arab News កាលពីថ្ងៃពុធថា “មន្ទីរពេទ្យរដ្ឋតែមួយគត់គឺមន្ទីរពេទ្យ Sassoon កំពុងធ្វើការហួសសមត្ថភាព ហើយមន្ទីរពេទ្យនេះកំពុងខ្វះខាតគ្រប់មុខ”។
លោក Munde និយាយថា “ត្រឹមតែទីក្រុង Pune ក្នុងរយៈពេលមួយខែចុងក្រោយនេះ មានវេជ្ជបណ្ឌិតជាង១០០នាក់បានឆ្លងមេរោគ ហើយប្រសិនបើអ្នកមើលរដ្ឋទាំងមូល បុគ្គលិកពេទ្យជាង៥០០នាក់ឯណោះ បានធ្វើតេស្តវិជ្ជមាន”។

កាលពីសប្តាហ៍មុន វេជ្ជបណ្ឌិតជាច្រើននាក់បានធ្វើកូដកម្មនៅទីក្រុង Pune ដើម្បីដាក់សម្ពាធដល់អាជ្ញាធរឲ្យផ្តល់បុគ្គលិកបន្ថែមទៀត ដល់មន្ទីរពេទ្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ ឥណ្ឌា បន្តបំបែកកំណត់ត្រាទាំងករណីឆ្លងនិងស្លាប់ ដោយសារជំងឺកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


