Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​ឥណ្ឌា​​ប្រឆាំង​​​នាយករដ្ឋមន្ត្រី​បន្ត​សង់អគារសភាថ្មីតម្លៃ​១.៨​ប៊ីលានដុល្លារ ទោះ​កូវីដ​អាក្រក់​បំផុត

បានផុស

នៅ

នៅ​ពេល​មន្ទីរ​ពេទ្យ​បាន​កំពុង​ខ្វះ​ខាត​វេជ្ជសាស្ត្រ​បន្ទាន់​ដើម្បី​សង្គ្រោះ​អាយុជីវិត​អ្នក​ជំងឺ​កូវីដ-១៩​​​ដែល​បាត់​បង់​ជីវិតរាប់​ពាន់​​នាក់​រាល់​ថ្ងៃ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi នៅ​បន្ត​​ជំរុញគម្រោង​សាង​សង់​អគារ​​រដ្ឋសភា​ថ្មី​​​ដែល​​មាន​ទឹក​ប្រាក់ ១.៨​ប៊ីលាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​គេហដ្ឋាន​ថ្មី​មួយ​សម្រាប់​មេ​ដឹក​នាំ​ប្រទេស​​ថែម​ទៀត។

ការ​សម្រេច​ចិត្ត​បន្ត​​​គម្រោង​ដ៏​ធំ​​​នៅ​​​រដ្ឋធានី​ញូវដេលីបាន​ជំរុញ​ឲ្យ​សាធារណៈ​ជន និង​បក្ស​ប្រឆាំង​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង ដោយសារ​គម្រោង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ចំពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​កូវីដ-១៩​ធ្ងន់​ធ្ងរ​បំផុត។

លោក Narendra Modi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សាង​សង់​​អស់​​ប្រាក់​ច្រើន​លើ​គម្រោង​អភិវឌ្ឍ Central Vista  ដែល​​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កន្លែង​សេវាកម្ម​ដ៏​សំខាន់ ដូច្នេះ​មាន​ន័យ​ថា ដំណើរ​ការ​សាង​សង​​បាន​​អនុញ្ញាត​​ឲ្យ​បន្ត ខណៈ​​ពេល​គម្រោង​សាង​សងសំខាន់​​ផ្សេង​ៗ​ទៀត​​ត្រូវ​បាន​ផ្អាក។

ពលរដ្ឋ​២​នាក់ ក្នុង​នោះ​មាន​​ម្នាក់​ឆ្លង​កូវីដ-១៩​ដែល​ម្តាយ​របស់​គាត់​ក៏​បាន​ឆ្លង​វីរុស​នេះ ​បាន​​ញត្តិ​​បណ្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ក្រុង​ដេលី​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ឲ្យ​បញ្ឈប់​ការ​សាង​សង់​ដែល​​​​បន្តដំណើរ​ការ​ បើ​ទោះ​ជា​រដ្ឋធានី​ត្រូវ​បាន​ដាក់​បំរាម​រឹត​ត្បិត​ក៏​ដោយ។​

យោង​តាម​ញត្តិ​​បញ្ឈប់​ពិសេស​ដាក់​ដោយ​មេធាវីលោក​ Nitin Saluja បង្ហាញ​ថា ក្រុម​អ្នក​ដាក់​ញត្តិ​​បាន​អះ​អាង​ថា អគារ​សភា​​​ថ្មី​នេះ​​មិន​បាន​បង្កើត​ជា​សេវាកម្ម​សំខាន់​ទេ ហើយការងារ​​សាង​សង់​​អាច​ក្លាយ​ជា​កន្លែង​រាល​ដាល​កូវីដ​ខ្លាំង​ថែម​ទៀត។

ទីតាំង​សាង​សង់

តុលាការ​ជាន់​ខ្ពស់​​ឲ្យ​ដឹង​ថា នឹង​​​​​​បើក​សវនាការលើ​​ករណី​​នេះ​ចុង​ខែ​ឧសភា​​ ប៉ុន្តែ​​​អ្នក​ដាក់​ញត្តិ​បាន​យក​ករណី​នេះ​​ទៅ​​​តុលាការ​កំពូល​ ដោយ​​អះអាង​ថា តុលាការ​ជាន់​ខ្ពស់​មិន​បាន​ស្វែង​យល់​ពី​ផល​វិបាក​​នៃ​ស្ថាន​ភាព​នេះ​ទេ។

លោកមេធាវី Saluja ​បាន​សរសេរ​ទៅ​កាន់​តុលាការ​កំពូល​ថា ៖«ដោយ​សារ​មាន​បញ្ហា​សុខភាព​សាធារណៈ​បន្ទាន់​ក្នុង​បញ្ហា​នេះ ការ​ពន្យារ​ពេល​​ណា​មួយ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍សាធារណៈ​កាន់​តែ​ធំ»។ លោក​ថា ករណី​នេះ​​ទំនង​ជា​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ។

ប្រទេស​ឥណ្ឌា​មាន​ករណី​ស្លាប់​​ជាង​៣ ០០០​នាក់​​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​៩​ថ្ងៃ​​ចុង​ក្រោយ​នេះ​។ យោង​តាម​របាយការណ៍​កូវីដ-១៩​ប្រចាំ​សប្តាហ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បង្ហាញ​ថា ប្រទេស​​នេះ​មាន​ករណី​ស្លាប់​​​ដោយ​សារ​កូវីដ-១៩​​មួយ​ភាគ​បួន​នៃ​ការ​ស្លាប់​ជា​សកល​កាល​ពី​សប្តាហ៍​មុន។​

អគាររដ្ឋ​ភា​ Central Vista ​មាន​បញ្ហា​ចម្រូង​សម្រាស​តាំង​ពី​មិន​ទាន់​​ផ្ទះ​កូវីដ-១៩​លើក​ទី​២ម្ល៉េះ​ ដោយ​អ្នក​រិះ​គន់​លើក​ឡើង​ថា ការ​សាង​សង់​អគារ​ថ្មី​​​នេះ​បាន​ចំណាយ​ប្រាក់​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ ហើយមាន​ការ​​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​លើក​ឡើង​ថា​ ជា​គម្រោង​​ឥត​ប្រយោជន៍។

អ្នក​គាំទ្រ​លើ​ការ​អភិវឌ្ឍ​អគារ​ថ្មី​​លើ​ផ្ទៃ​ដៃ​៣៥​ហិចតា​​បាន​និយាយ​ថា អគារ​នេះ​ចាំ​បាច់ បើ​ទោះ​អគារ​ដែល​មាន​អាយុ​១០០​ឆ្នាំ​​បច្ចុប្បន្ន​មិន​ទាន់​ត្រូវ​​នឹង​គោល​បំណងក៏​ដោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ

ព័ត៌មានជាតិ១១ នាទី មុន

ឆ្នាំនេះ ក្រសួងអប់រំ គ្រោងបេក្ខជនជិត ៤ ពាន់នាក់ ដាក់ពាក្យសុំប្រឡង​ជ្រើសរើសអាហារូបករណ៍ទៅសិក្សានៅបរទេស

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យមន្រ្តីត្រូវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់តាមគោលដៅកំណត់ត្រឹមឆ្នាំ២០២៥

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម