កូវីដ-១៩
អាជ្ញាធរខេត្តឧត្តរមានជ័យ នាំយកអំណោយកាកបាទក្រហមចែកជូនពលរដ្ឋចំនួន៥១គ្រួសារ
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកាកបាទក្រហមកម្ពុជា និងលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារ ដែលមានជីវភាពខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលកូវីដ-១៩ នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុន សុភ័ក្រ អភិបាលនៃគណៈអភិបាលក្រុង និងជាអនុប្រធានកាកបាទក្រហមកម្ពុជាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង, ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់, យុវជនស.ស.យ.ក, ចៅសង្កាត់, ប្រជាការពារភូមិ និងមន្ត្រីពាក់ព័ន្ធ។
អំណោយដែលទទួលបានក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម ឃីត១ ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, មី ១កេស និងថវិការ៧០,០០០៛ ផងដែរ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ អំពីការរីករាលដាលនៃជំងឺកូវីដ១៩ និងសូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ ចាន់ ធី






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


