ព័ត៌មានជាតិ
ទំនាស់ពាក្យសម្តីព្រោះរឿងប្រចណ្ឌ បុរសម្នាក់សម្លាប់គូស្នេហ៍វ័យចំណាស់ ហើយរត់គេចខ្លួនជាង១សប្តាហ៍ទើបសមត្ថកិច្ចចាប់បាន
បុរសជនសង្ស័យម្នាក់ត្រូវកងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង ១៩៖៥០ យប់ថ្ងៃទី ៦ ខែឧសភា ស្ថិតភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីបានសម្លាប់ស្ត្រីគូស្នេហ៍វ័យចំណាស់ព្រោះទំនាស់ពាក្យសម្តីរឿងប្រចណ្ឌហើយរត់គេចខ្លួនជាងមួយសប្តាហ៍។
អំពើឃាតកម្ម បានកើតឡើងនៅវេលាម៉ោង ១៩៖០០ ថ្ងៃទី ២៨ ខែមេសា ស្ថិតនៅត្រង់ចំណុចផ្ទះជួល ភូមិទ្រៀក ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសជនសង្ស័យឈ្មោះ ម៉ឺ វិមល អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកឯស្ត្រីជនរងគ្រោះ ឈ្មោះ អ៊ុន ចន្ថា អាយុ ៥៦ឆ្នាំ ជាអានិកជនខ្មែររស់នៅប្រទេសស្វីស។
លោកអនុសេនីយ៍ឯក សៀក សុភា នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហ្ថខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីដែលជាគូស្នេហ៍របស់ខ្លួនពិតប្រាកដមែន ដោយសារជនរងគ្រោះ បានរករឿងឈ្លោះប្រច័ណ្ឌរហូតខ្លួនទ្រាំមិនបានក៏យកអង្រែវ៉ៃក្បាលជនរងគ្រោះសន្លប់ ហើយបានយកកាំបិតចិតបន្លែចាក់សម្លាប់ជនរងគ្រោះតែម្តង។

វត្ថុតាងនិងសម្ភារៈដកហូត ១.ម៉ូតូម៉ាកហុងដា click ពណ៌សពាក់ស្លាកលេខភ្នំពេញ១HE-៩៦០៣, ២.ទូរស័ព្ទដៃម៉ាក០១គ្រឿងម៉ាកPOCO PHONE។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបាន អាវុធហត្ថខេត្តបាត់ដំបងប្រគល់ឲ្យការិយាល័យជំនាញ អាវុធហត្ថខេត្តសៀមរាប ដែលជាម្ចាស់ករណី ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖កុសល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


