កូវីដ-១៩
បើ WHO ប្រកាសអាសន្នជំងឺកូវីដ-១៩លឿនជាងនេះ អាចបញ្ចៀសការស្លាប់មនុស្សបានដល់ទៅ ៣.៤លាននាក់
គណៈកម្មាធិការមួយបាននិយាយថា អង្គការសុខភាពពិភពលោកគួរតែប្រកាសអាសន្នជាសកលមុនថ្ងៃទី៣០ខែមករាឆ្នាំ២០២០និង គួរផ្តល់អនុសាសន៍ រឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។

របាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការឯករាជ្យមួយ ចូលទៅក្នុងការគ្រប់គ្រងរោគរាតត្បាតក៏បានរកឃើញផងដែរថា ខែកុម្ភៈឆ្នាំមុនត្រូវបានបាត់បង់ ដោយសារប្រទេសនានាមិនបានចាត់វិធានការរឹងមាំ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។
គណៈកម្មាធិការនេះបានរកឃើញថា ជំងឺរាតត្បាតនេះគឺជាគ្រោះមហន្តរាយមួយអាចការពារបាន ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន៣.៤លាននាក់។

ហើយក្រុមនេះបានសន្និដ្ឋានថា អាជ្ញាធរចិនបានបង្ហាញទិន្នន័យបើកចំហពីដំបូង អំពីអ្វីដែលកំពុងកើតឡើង ខណៈប្រទេសដទៃទៀតនៅក្នុងតំបន់បានឆ្លើយតបដោយរឹតបន្តឹងចលនាប្រជាជន។
នៅពេលនៃការចាប់ផ្តើមបញ្ចេញរបាយការណ៍ដែលមានចំណងជើងថា “កូវីដ-១៩៖ សូមធ្វើឲ្យវាក្លាយជាជំងឺរាតត្បាតចុងក្រោយ”, សហប្រធានគណកម្មាធិការ លោកស្រី Ellen Johnson Sirleaf បាននិយាយថា “ស្ថានភាពដែលយើងឃើញដោយខ្លួនឯងនាពេលសព្វថ្ងៃ គឺអាចរារាំងបាន។ វាបណ្តាលមកពីការបរាជ័យ ភាពខ្វះចន្លោះនិងការពន្យាពេលក្នុងការរៀបចំនិងឆ្លើយតប”។

ការសិក្សានេះ ក៏បានអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំនៅ WHO និងចំពោះផែនជំងឺរាតត្បាតថ្នាក់ជាតិផងដែរ ដើម្បីការពារគ្រោះមហន្តរាយផ្សេងទៀតនាពេលអនាគត។
របាយការណ៍បានបន្ថែមថា វីរុស SARS-CoV-2 ដែលលេចឡើងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ត្រូវបានអនុញ្ញាតឲ្យវិវត្តទៅជា “ជំងឺរាតត្បាតដ៏មហន្តរាយ” ដែលបានសម្លាប់មនុស្សជាង ៣.៤លាននាក់និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sky News
ចុចអាន៖ ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ភាគរយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


