កូវីដ-១៩
ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ភាគរយ
វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech Ltd កំពុងបង្ហាញប្រសិទ្ធភាពគួរជាទីគាប់ចិត្ត ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ក្នុងចំណោមបុគ្គលិកសុខាភិបាលនៅប្រទេសឥណ្ឌូណេស៊ី ដែលនេះជាសញ្ញាដ៏ល្អសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលពឹងផ្អែកលើវ៉ាក់សាំងចិននេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារទី១១ខែឧសភាថា ប្រទេសឥណ្ឌូណេស៊ី បានតាមដានបុគ្គលិកសុខាភិបាលចំនួន២៥,៣៧៤នាក់ នៅក្នុងរដ្ឋធានីហ្សាការតារយៈពេល២៨ថ្ងៃ បន្ទាប់ពីពួកគេទទួលវ៉ាក់សាំងដូសទី២ ហើយរកឃើញថា វ៉ាក់សាំងនេះបានការពារពួកគេ ១០០ភាគរយពីការស្លាប់និង៩៦ភាគរយពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយចាក់បាន៧ថ្ងៃ។
លោក Sadikin ក៏បាននិយាយផងដែរថា ៩៤ភាគរយនៃបុគ្គលិក ត្រូវបានការពារពីការឆ្លង។ លោក Sadikin បន្តថា “យើងមើលឃើញមានការធ្លាក់ចុះយ៉ាងខ្លាំងចំពោះការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ក្នុងចំណោមបុគ្គលិកពេទ្យ”។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងទេថាតើវីរុសប្រភេទអ្វីដែលវ៉ាក់សាំង Sinovac អាចយកឈ្នះបានបែបនេះនៅឥណ្ឌូណេស៊ី ប៉ុន្តែប្រទេសនេះមិនបានបង្ហាញពីការផ្ទុះឡើងធំៗនៃវីរុសកូវីដ-១៩ទម្រង់បំប្លែងខ្លួនដែលជាក្តីព្រួយបារម្ភនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Straits Times
ចុចអាន៖ ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


