Connect with us

ព័ត៌មានជាតិ

៥ចំណុច ព្រះភិក្ខុ គូ សុភាព ផ្ដល់ឱវាទថែសុខភាពផ្លូវចិត្តកំឡុងវិបិត្តិកូវីដ-១៩នៅអូសបន្លាយ

បានផុស

នៅ

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានផ្ដល់បទសម្ភាសដល់ កម្ពុជាថ្មី អំពីការថែទាំសុខភាពកំឡុងពេលសាកលលោកកំពុងជួបវិបត្តិកូវីដ-១៩ ដោយព្រះភិក្ខុ បានផ្ដល់ឱវាទ៥ចំណុចដើម្បីថែទាំសុខភាពផ្លូវចិត្តកំឡុងពេលយើងកំពុងរស់នៅក្នុងវិបត្តិកូវីដ-១៩ដែលបន្តអូនបន្លាយ។

១, បង្ការការពារខ្លួនវិញ ចេះបត់បែន​ផ្លាស់ប្ដូរឥរិយាបថរស់នៅ ប្រកាន់អនាម័យ រក្សាគម្លាត មិនចេញក្រៅច្រើនជាដើម គោរពតាមវិធានសុខាភិបាល ៣កុំ៣ការពារ។

២, កាត់បន្ថយចំណាយ ដោយមិនគួរចាយវាយច្រើនដូចមុនទៀតទេ គឺត្រូវមានសមតុល្យ​រវាងចំណូល និងចំណាយ និងមិនត្រូវចំណាយលើអ្វីដែលមិនចាំបាច់។

៣, កំណត់ខ្លួនឯង កុំរវល់តែចំណាយពេលតាមដានព័ត៌មានមិនពិតដែលធ្វើឱ្យខ្លួនភ័យព្រួយបារម្ភកាន់តែច្រើន។

៤, ប្រើពេលវេលាធ្វើកិច្ចការដែលខ្លួនចូលចិត្ត និងបានជាប្រយោជន៍ ដូចជាអានសៀវភៅ ដាំដំណាំ សម្អាតផ្ទះ ហាត់ប្រាណ ដើម្បីជំនួសពេលដែលខ្លួនទំនេរ ឬពេលមិនបានធ្វើកិច្ចការងារដូចពីមុន បញ្ចៀសអផ្សុក។

៥, រកពេលស្ដាប់ធម៌អប់រំចិត្ត រៀនចម្រើន​សមាធិ នមស្ការព្រះរតនត្រៃ មុនពេលចូលគេង ដែលធ្វើឱ្យគេងបានលក់ ព្រោះបើភ័យច្រើននាំឱ្យគេងមិនលក់ ប៉ះពាល់សុខភាពផ្លូវកាយបន្តទៀត។​ រៀនគិតតាមផ្លូវធម៌ ឱ្យចេះទទួលស្គាល់ការពិត “ទុក្ខសច្ចៈ” គឺសេចក្ដីទុក្ខតែងកើតមានជាធម្មតា ដូចនេះគួរកុំប្រមាថ បើមិនចង់ឱ្យទុក្ខកាន់តែធំ ឬទុក្ខឆាប់មកដល់។ ចេះបង្ការខ្លួនឱ្យបានល្អ និងមានក្ដីសង្ឃឹមថា បញ្ហាទាំងនោះនឹងអាចដោះស្រាយបាន ដូចជាគ្រូពេទ្យរកវ៉ាក់សាំង ថ្នាំព្យាបាលបានជាដើម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម