កូវីដ-១៩
បង្ហាញអត្តសញ្ញាណកម្មកររោងចក្រវិជ្ជមានកូវីដ៥០នាក់នៅស្រុកបាទី
រដ្ឋបាលស្រុកបាទី នៅថ្ងៃទី ១៧ ខែឧសភានេះ បានបង្ហាញអត្តសញ្ញាណកម្មកររោងចក្រក្បឿង និងរោងចក្រសាន់បូរ ចំនួន៥០នាក់វិជ្ជមានជំងឺកូវីដ១៩។ រដ្ឋបាលស្រុកបាទី បញ្ជាក់ថា មនុស្សប្រុសស្រីទាំង៥០នាក់ រស់នៅក្នុងស្រុកបាទី ខេត្តតាកែវ។
អាជ្ញាធរស្រុកបាទី ក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ទាំងអស់ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ខេត្តតាកែវ មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន៣៩០នាក់ ស្រី២៥១នាក់ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន៤នាក់ ដែលមានប្រហែល៩០ភាគរយជាកម្មកររោងចក្រ៕ អត្ថបទ៖ ឡេង ដេត



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


