ព័ត៌មានជាតិ
តុលាការដោះលែងកូនប្រសាឧកញ៉ាហេង សៀ តែបន្តស៊ើបអង្កេតករណីនេះ
នៅទីបំផុតទៅកូនប្រសារបស់លោកឧកញ៉ា ហេង សៀ ដែលត្រូវបាននាំខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ពីបទសង្ស័យផលិតរូបភាពអាសអាភាសត្រូវបានតុលាការសម្រេចដោះលែងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាសទាំងនោះ ដែលបានចែកចាយនៅលើបណ្ដាញសង្គម។

សេចក្ដីថ្លែងការណ៍របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ឈ្មោះ ឃន ឈុនតារា កូនប្រសាឧកញ៉ា ហេង សៀ និងកូនស្រី តាំង គឹមហៀង ពិតជាបានជ្រើសរើសមនុស្ស២នាក់ គឺស្រីម្នាក់ និងបុរសម្នាក់ដែលមានលក្ខណៈប្រហាក់ប្រហែលកញ្ញា មាន ពេជ្ររីតា និងលោកឧកញ៉ា ហេង សៀ ក្នុងរថយន្តកើតហេតុ ព្រមទាំងមានវីដេអូឃ្លីបនៃការធ្វើត្រាប់តាមអង្គហេតុក្នុងរថយន្តជាភស្តុតាងសំអាង ប៉ុន្តែពុំមានភស្តុតាងណាមួយ អំពីការផលិតជាវីដេអូអាសអាភាស ឬរូបភាពអាសអាភាសដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមឡើយ។

សាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងទៀតថា កូនប្រសារបស់ឧកញ៉ា ហេង សៀ លោកឃន ឈុនតារា បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនបានទទួលរូបអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមបណ្ដាញសង្គម និងបានចែករំលែករូបភាពទាំងនោះតាម WhatsApp និង Telegram ទៅកាន់មនុស្សចំនួ៧នាក់។
អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានពិនិត្យស៊ើបអង្កេតលើករណីនេះ និងបានសម្រេចដោះលែងលោក ឃន ឈុនតារា កូនប្រសាឧកញ៉ា ហេង សៀ និងកូនស្រី តាំង គឹមហៀង និងសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវប្រភពនៃការផលិតរូបភាព ដែលបានចែកចាយនៅលើបណ្ដាញសង្គម។

គួរបញ្ជាក់ថា ជនសង្ស័យ ឃន ឈុនតារា កូនប្រសាឧកញ៉ា ហេង សៀ ដែលត្រូវបានតុលាការសម្រេចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលលោកក៏បានចេញលិខិតបំភ្លឺ និងសូមភ័យទោសចំពោះការចែកចាយរូបភាពមិនសមរម្យមួយសន្លឹកទៅកាន់មនុស្ស៧នាក់។
ចំពោះការផលិតវីដេអូវិញ លោក ឃន ឈុនតារា បានសារភាពថា កាលពីថ្ងៃទី១៤ ខែឧសភា លោកពិតជាបានស្វែងរក និងជ្រើសរើសមនុស្សចំនួនពីរនាក់ ដើម្បីថតជាវីដេអូឃ្លីប ធ្វើត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្ត គឺដើម្បីស្វែងយល់ឱ្យបានច្បាស់លាស់អំពីដំណើររឿងតែប៉ុណ្ណោះ។ លោកថា ការជ្រើសរើសមនុស្សទាំងពីរនាក់នេះពុំមែនដើម្បីផលិតវីដេអូអាសអាភាសនោះទេ៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


