ព័ត៌មានជាតិ
កុមារកំព្រា១០នាក់ទទួលគ្រឿងឧបភោគ បរិភោគ និងសម្ភារ:មួយចំនួនពីអភិបាលរងខេត្តកោះកុង
កុមារកំព្រាចំនួន១០នាក់ ស្រី០១នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា ត្រូវបានយកចិត្តទុកដាក់តាមរយ:ផ្តល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង តំណាងលោកជំទាវអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា ព្រោះតែមើលឃើញបញ្ហាប្រឈមនានារបស់ក្រុមកុមារកំព្រា ទើបថ្ងៃនេះលោក និងក្រុមការងារចុះជួបសំណេះសំណាល និងនាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ ដែលប្រើថវិកាផ្ទាល់ខ្លួន និងមួយផ្នែកជាការចូលរួមចំណែករបស់លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុងជូនកុមារកំព្រា។

លោកអភិបាលរងខេត្តកោះកុង លើកឡើងដែរថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្តតែងយកចិត្តទុកដាក់ចំពោះការងារសង្គម ពិសេស គឺកុមារកំព្រា នៅក្នុងមណ្ឌលនេះតែម្តង។ ដូច្នេះលោកជំទាវផ្ដាំផ្ញើដល់ក្មួយៗ ប្អូនៗ ត្រូវប្រឹងប្រែងរៀនសូត្រ រៀបចំខ្លួនឲ្យក្លាយជាមនុស្សល្អ និងចូលរួមជួយដល់សង្គម និងប្រទេសជាតិទៅថ្ងៃអនាគត។

លោក អ៊ុក ភ័ក្ត្រា ក៏អះអាងដែរថា រដ្ឋបាលខេត្ត នឹងនៅតែបន្តគាំទ្រជួយដោះស្រាយរាល់បញ្ហាដែលកើតមាន នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង។ ប្រសិនមានតម្រូវការស្នើសុំអ្វីមួយអ្នកគ្រប់គ្រងមណ្ឌល ឬកុមារកំព្រា៕
អត្តបទ ៖ សិរីវឌ្ឍន:

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


