ព័ត៌មានអន្ដរជាតិ
Microsoft មានភស្តុតាងបញ្ជាក់ក្រុម Hacker រុស្ស៊ី និងកូរ៉េខាងជើង ព្យាយាមលួចទិន្នន័យវ៉ាក់សាំងកូវីដ១៩
ក្រុមហ៊ុនយក្ស Microsoft បានរកឃើញភស្តុតាងបញ្ជាក់ថា ក្រុម Hacker ជាច្រើនគាំទ្រដោយរុស្ស៊ី និងកូរ៉េខាងជើង កំពុងព្យាយាមលួចទិន្នន័យពីក្រុមហ៊ុនវេជ្ជសាស្ត្រ និងក្រុមអ្នកស្រាវជ្រាវ ដែលកំពុងធ្វើការពាក់ព័ន្ធកម្មវិធីអភិវឌ្ឍវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ ១៩។
ឈ្មោះរបស់ក្រុម Hacker ទាំងនោះ ត្រូវ Microsoft អះអាងភាគច្រើនជាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែមិនអនុញ្ញាតឲ្យប្រកាសជាសាធារណៈឡើង ដោយថែមទាំងនិយាយថា Microsoft អាចត្រឹមបញ្ចេញទិន្នន័យមួយចំនួនដែលរដ្ឋាភិបាលអនុញ្ញាតឲ្យបញ្ចេញប៉ុណ្ណោះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅអាមេរិកមួយនេះ បញ្ជាក់ថា ក្រុមហ៊ុនចំនួន ៧ សុទ្ធកំពុងត្រូវគេចូលលួចទិន្នន័យ ប៉ុន្តែភាគច្រើនបរាជ័យ ហើយអ្នកឃ្លាំមើលក្រុម Hacker ទាំងនោះជឿថា មានឯកសារមួយចំនួនត្រូវគេលួច គ្រាន់តែមិនទាន់ដឹងថា ឯកសារទាំងនោះសំខាន់សម្រាប់ការស្រាវជ្រាវ ឬយ៉ាងណានៅឡើយ។
ក្រុម Hacker ធំៗគាំទ្រដោយរុស្ស៊ី និងកូរ៉េខាងជើង ត្រូវគេអះអាងមានទាំង ៧ក្រុម កំពុងសម្ងំក្នុងសហរដ្ឋអាមេរិក កាណាដា កូរ៉េខាងត្បូង បារាំង និងឥណ្ឌា។
ចាប់តាំងពីមានការផ្ទុះរាតត្បាតវិបត្តិកូវីដ ១៩ មក ទាំងក្រុម Hacker របស់ប្រទេសចិន និងរុស្ស៊ី សុទ្ធតែត្រូវអាមេរិកអះអាង បានចូលលួចទិន្នន័យក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងទិន្នន័យមន្ទីរពេទ្យ ដោយ Microsoft បញ្ជាក់ច្បាស់ថា ក្រុមរបស់រុស្ស៊ី មានឈ្មោះ Strontium គេស្គាល់ថា Fancy Bear ធ្លាប់ចូលលួចទិន្នន័យរបស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យ នៅអាមេរិក អំឡុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ខណៈក្រុមរបស់កូរ៉េខាងជើង គេស្គាល់ថា Lazarus ធ្លាប់ចូលលួចទិន្នន័យរបស់ឧស្សាហកម្មកម្សាន្តយក្ស Sony និងក្រុម WannaCry ធ្លាប់ចូលបំផ្លាញទិន្នន័យរបស់ប្រព័ន្ធសុខាភិបាលអង់គ្លេស។
នៅមានក្រុម Hacker របស់កូរ៉េខាងជើងមួយទៀត កំពុងព្យាយាមលួចទិន្នន័យវ៉ាក់សាំងកូវីដ ១៩ ដោយ Microsoft បញ្ជាក់ថាឈ្មោះ Cerium៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


