កូវីដ-១៩
រឿងអីឥណ្ឌាមិនឆ្លងខ្លាំង បើប្រជាជនចេះពាក់ម៉ាសត្រឹមត្រូវបានតែ១៤ភាគរយប៉ុណ្ណោះ
តាមរយៈការសិក្សាស្រាវជ្រាវដែលធ្វើឡើងទៅលើទីក្រុងចំនួន ២៥ នៅក្នុងប្រទេសបានរកឃើញថា មានប្រជាជនឥណ្ឌាតែ ១៤ ភាគរយប៉ុណ្ណោះដែលពាក់ម៉ាសបានត្រឹមត្រូវ។ នេះបើតាមការដកស្រង់សម្ដីពីក្រសួងសុខាភិបាលឥណ្ឌា។

ក្រសួងបាននិយាយថា ប្រជាជនឥណ្ឌាពាក់កណ្ដាលបានពាក់ម៉ាសពិតមែន ប៉ុន្តែក្នុងនោះមានប្រមាណ ៦៤ ភាគរយពាក់តែត្រឹមមាត់ប៉ុណ្ណោះ ចំណែក ២០ ភាគរយនៃពួកគេពាក់ម៉ាសត្រឹមតែចង្កា ហើយ ២ ភាគរយទៀតពាក់លើកញ្ចឹងក និងមានតែ ១៤ ភាគរយទេដែលពាក់បានត្រឹមត្រូវបិទរហូតដល់ច្រមុះ។ ចំណែក ពលរដ្ឋពាក់កណ្តាលដែលនៅសល់មិនបានពាក់ម៉ាសទាល់តែសោះ។

ពេលនេះ រដ្ឋាភិបាលឥណ្ឌាកាន់តែមានក្ដីព្រួយបារម្ភខ្លាំងឡើង នូវការធ្វេសប្រហែសរបស់ពលរដ្ឋ ខណៈអ្នកជំងឺកូវីដ-១៩នៅក្នុងប្រទេស ពុំទាន់មានសញ្ញាថមថយនៅឡើយ។
ដោយមើលឃើញនូវកំហុសឆ្គងពេលពាក់ម៉ាស រដ្ឋាភិបាលបានចុះផ្សព្វផ្សាយនិងណែនាំប្រជាជនឥណ្ឌាឱ្យពាក់ម៉ាសខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមវេជ្ជសាស្ត្រ ទើបចៀសបាននូវការឆ្លងរោគ។

ការណែនាំបានបន្ថែមថា ម៉ាសពេទ្យគួរពាក់តែម្តងបានហើយ បើយកល្អគួរពាក់ម៉ាសក្រណាត់ដែលអាចប្រើរហូតដល់ទៅ ៥ ដង បើសិនបោកសម្អាត និងទុកនៅកន្លែងស្ងួត។
គួរំឭកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានរាយការណ៍អ្នកឆ្លងកូវីដ-១៩ ចំនួន ២៧៦,១១០ នាក់ និងស្លាប់ ៣,៨៧៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Hindustan Times
ចុចអាន៖ អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ចំពោះអ្នកខ្ជិលពាក់ម៉ាស
ចុចអាន៖ តើអ្នកនិយមចាក់ Botox រងផលប៉ះពាល់ដែរទេ ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩?
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


