កូវីដ-១៩
អាវុធហត្ថរាជធានីអំពាវនាវដល់អ្នកវិជ្ជមានកូវីដ-១៩ កុំរត់គេចវេសដែលប្រឈមនឹងការផ្ដន្ទាទោសពី១ទៅ៥ឆ្នាំ
អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានក្រុមគ្រួសារ វិជ្ជ មានជំងឺកូវីដ-១៩ ក៏ដូចជាសាម៉ីខ្លួន ដែលវិជ្ជមានជំងឺកូវីដ-១៩ ផ្ទាល់ សូមចូលរួមអនុវត្តតាមវិធាន ការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ក្នុងរយៈពេលខ្លី ដើម្បីឲ្យជាសះស្បើយ ប្រ សើរជាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារ និងសហគមន៍ផង និងត្រូវមានទោសទណ្ឌជាប់ពន្ធនាគាររយៈពេលវែងផងដែរ គឺពី១ទៅ៥ឆ្នាំឯណោះ។

ការអំពាវនាវនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១ ក្រោយពីមានអ្នកជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាល បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នារួចមក។ ប៉ុន្តែអ្នកជំងឺនោះចាប់ខ្លួនបានហើយ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ ដោយកម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី នាល្ងាចថ្ងៃម្សិលមិញនេះ។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននោះភ្លាម កម្លាំងអាវុធហត្ថចេញប្រតិបត្តិការស្រាវជ្រាវរយៈពេល១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុចស្តុប Nokia ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតែបន្តព្យាយាមគេចវេសមិនព្រមប្រគល់ខ្លួន រហូតដល់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និងឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ និងបានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាលបន្ត។

មន្ត្រីដដែលបានបន្តថា ករណីរត់គេចនេះ គឺជាការបំពានច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល តែបើមានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ជាមិនខាន។
ហេតុដូចនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមាន ក្រុមគ្រួសារ វិជ្ជមានជំងឺកូវីដ-១៩ ក៏ដូចជាសាម៉ីខ្លួនដែលវិជ្ជមានជំងឺកូវីដ-១៩ ផ្ទាល់ សូមចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ក្នុងរយៈពេលខ្លី ដើម្បីឲ្យជាសះស្បើយ ប្រសើរជាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នក ដ៏ទៃក្នុង ក្រុមគ្រួសារនិងសហគមន៍ផង និងត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ។

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺកូវីដ-១៩ តាមរយៈក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា (TYDA) ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាក ដើម្បីពិនិត្យ ព្យាបាល អ្នកជំងឺកូវីដ-១៩ ឲ្យបានជាសះស្បើយ ដូច្នេះសូមចូលរួមទាំងអស់គ្នា អនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសហគមន៍យើង ជៀសផុតពីជំងឺកូវីដ-១៩៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


