ព័ត៌មានជាតិ
អ្នកជំងឺកូវីដ-១៩ នៅក្រុងសិរីសោភ័ណបានជាសះស្បើយ៤នាក់
អ្នកជំងឺកូវីដ-១៩ នៅក្រុងសិរីសោភ័ណដែលឆ្លងលើកដំបូងពីក្រុងប៉ោយប៉ែត បានជាសះស្បើយមានចំនួន៤នាក់ ក្នុងចំណោមអ្នកវិជ្ជមាន៦នាក់ នេះបើតាមលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណឲ្យដឹងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ហ៊ឹល រ៉ាយ៉ា បានប្រាប់ឲ្យដឹងបន្តថា មានប្រជាពលរដ្ឋ៤នាក់ ក្នុងចំណោម៦នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ ពីអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់មានឈ្មោះ បាន រ៉ាស៊ី អាយុ២៧ឆ្នាំ មានមុខរបរលក់ចាប់ហួយក្នុងផ្សារសិរីសោភ័ណ មានទីលំនៅភូមិភ្នំកន្តួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដោយបុរសនេះ បានឆ្លងមេរោគកូវីដ-១៩ ពីក្រុងប៉ោយប៉ែត ហើយរកឃើញកាលពីថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធ៥៨នាក់ នៅផ្សារសិរីសោភ័ណ ដែលសង្ស័យប៉ះពាល់ផ្ទាល់នឹងម្តាយរបស់បុរសអ្នកជំងឺកូវីដ១៩ ខាងលើ លទ្ធផលតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ លើអ្នកប៉ះពាល់ផ្ទាល់នឹងបុរសម្នាក់នេះមាន៦នាក់ ក្នុងនោះ៤នាក់ដែលបានជាសះស្បើយពីកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរួមមាន ទី១កញ្ញា យ៉ែម ស្រីនិច ទី២កញ្ញា ចាន់ ស្រីណី ទី៣លោក ឆាយ សារ៉េតជីវ៉ា ទី៤លោក យ៉ែម ចាន់អ៊ី ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?