ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន៧ប្រភេទ កំពុងវាយប្រហារវៀតណាម ក្នុងនោះមាន១ប្រភេទជា វីរុសកូនកាត់ដ៏សាហាវ ឆ្លងតាមខ្យល់
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី ដែលជាការបង្កាត់ពូជរវាងវីរុសអង់គ្លេសនិងឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេស វៀតណាម។

ព័ត៌មានអំពីវីរុសកូនកាត់នេះ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long ហើយលោកបានពណ៌នាថា វីរុសនេះពិតជាមានគ្រោះថ្នាក់ណាស់។
មកទល់ពេលនេះ ប្រទេសវៀតណាម បានរកឃើញវីរុសបំប្លែងខ្លួនចំនួន៧ប្រភេទហើយ ដោយក្នុងនោះមានដូចជា B.1.222, B.1.619, D614G, B.1.1.7 ឬគេស្គាល់ថាជាវីរុសអង់គ្លេស, B.1.351, A.23.1 និង B.1.617.2 ដែលគេស្គាល់ថាជាវីរុសឥណ្ឌា។
គេហទំព័រ VnExpress បានដកស្រង់សម្តីលោក Long ដែលនិយាយថា ក្នុងពេលឆាប់ៗ វីរុសបំប្លែងខ្លួនកូនកាត់នេះ នឹងត្រូវបានដាក់ឈ្មោះឲ្យ ហើយនឹងផ្តល់ព័ត៌មានលម្អិតអំពីវីរុសនេះ។
លោក Long ក៏បាននិយាយផងដែរថា លទ្ធផលនៃមន្ទីរពិសោធន៍បានបង្ហាញថា វីរុសនេះអាចចម្លងបានកាន់តែសាហាវ ហើយវាចម្លងយ៉ាងឆាប់រហ័សតាមរយៈខ្យល់អាកាស។

ស្របពេលជាមួយគ្នានោះដែរ លោកបានស្តីបន្ទោសថាចំពោះវីរុសកូនកាត់ថ្មីនេះ សម្រាប់ការកើនឡើងនៃករណីឆ្លងយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានកំណត់វីរុសបំប្លែងខ្លួនចំនួន៤ ថាជាមេរោគដែលត្រូវព្រួយបារម្ភ ក្នុងនោះមានវីរុសដែលមានដើមកំណើតនៅចក្រភពអង់គ្លេស ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky News
ចុចអាន៖ គួរបារម្ភ វៀតណាម រក ឃើញ វីរុស បំប្លែង ខ្លួន ឥណ្ឌា និង អង់គ្លេស ចម្រុះ គ្នា ឆ្លងកាន់ តែ លឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


