ព័ត៌មានជាតិ
ផ្លូវជាតិលេខ៥ខេត្តបន្ទាយមានជ័យនឹងមានស្ថានីយជញ្ជីងថ្លឹងរថយន្តនាថ្ងៃខាងមុខ
លោក សេង ឈួន ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងក្នុងខេត្តបន្ទាយមាន ជ័យ និងប្រគល់ទទួលស្ថានីយជញ្ជីងឃ្លាំងមឿង-ខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន លើផ្លូវជាតិលេខ៥ ។
នាពេលថ្មីៗនេះ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ លោក គឹម សាន់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាលើការជ្រើសរើសទីតាំងសាងសង់ស្ថានីយជញ្ជីងថ្មីលើផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ។

សកម្មភាពការងារនេះ ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងខេត្តបន្ទាយមានជ័យ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ប្រធានស្ថានីយជញ្ជីងកូនដំរី ចៅសង្កាត់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងលោកអនុរដ្ឋលេខាធិការអមដំណើរ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យ និងប្រគល់ទទួលស្ថានីយ ឃ្លាំង មឿង ខេត្តពោធិ៍សាត់ពីប្រធានគម្រោងក្រុមហ៊ុនទទួលសាងសង់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ដើម្បីប្រើប្រាស់ ។
ស្ថានីយជញ្ជីងឃ្លាំងមឿង ខេត្តពោធិ៍សាត់នេះ នឹងដាក់ប្រើប្រាស់បណ្តោះអាសន្នរហូតដល់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ចប់រួចរាល់៕
អត្ថបទ ៖ រ៉ាវុទ្ធ






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ