Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​ស្ត្រី​ខណ្ឌដូនពេញ ​បន្ត​យក​អំណោយ​ចែកជូនពលរដ្ឋ​៦​គ្រួសារ​ទៀតដែល​កំពុង​ធ្វើ​ចត្តាឡី​ស័ក​

បានផុស

នៅ

ក្រុមការងារ​ស្ត្រី​ នៃមូលដ្ឋានខណ្ឌដូនពេញ​ នៅរសៀល​ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២១ នេះ​លោក​ស្រី ហេង សុខ​គង់ ភរិយាលោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ដូនពេញ និងលោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌដូនពេញ បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ដល់​ប្រជាពលរដ្ឋ​កំពង់​ធ្វើច​ត្តា​ឡី​ស័ក មាន​ចំនួន៦​គ្រួសារ​ទៀត​​រស់នៅក្នុង​សង្កាត់ផ្សារកណ្តាល​១​ ខណ្ឌដូនពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះដែរលោកស្រី​ ហេង សុខ​គង់ ភរិយាលោក​អភិបាល​ខណ្ឌដូនពេញ ​និង​លោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌ ក៏បាន​ណែនាំ​ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ និង៣ការពារ ដោយហេតុថា យើងមិនបានដឹង​នរណាម្នាក់មានជំងឺកូវីដ-១៩ នោះទេ ដូច្នេះ យើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាដើម្បីកាត់ផ្តាច់ឲ្យ​បាននូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ​ឲ្យ​បានជោគជ័យ ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម