Connect with us

កូវីដ-១៩

អាជ្ញាធរស្រុក​បាទី​កំពុងរៀបចំសំណើបើកផ្សារសំរោងយ៉ោង និងភូមិចំនួន​៤ ក្រោយស្ថាន​ភាព​ទីនោះមានភាពធូរស្រាល

បានផុស

នៅ

រដ្ឋបាលស្រុកបាទី កំពុងរៀបចំដាក់សំណើទៅ អភិបាលខេត្តតាកែវ លោក អ៊ូច ភា ក្នុងការបើក​ដំណើរការ​ផ្សារ​សំរោង​យ៉ោង ស្ថិត​នៅភូមិ​ស្មៅខ្ញី ឃុំត្រ​ពាំង​សាប និង​ផ្នែក​ខ្លះ​ក្នុង​ភូមិ​ចំនួន៤ ក្នុងស្រុក​បាទី​ឡើង​វិញ បន្ទាប់​ពី​បិទអស់​រយៈ​ពេល​ជាង​១០ ថ្ងៃមកហើយ។

អាជ្ញាធរ​បាន​បិទខ្ទប់ផ្សារសំរោងយ៉ោង និង​ភូមិចំនួន ៤ មានភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ រលាំងគ្រើល ឃុំត្រពាំងសាប កាល​ពី​ថ្ងៃទី ២០ ខែ​ឧសភា ដោយសារ មាន​មនុស្ស​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជា​ច្រើន​អ្នក ជាមួយអ្នកវិជ្ជមាន​កូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហ​គមន៍​ ២០កុម្ភៈ។

លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១​នេះ​ថា ស្ថានភាព​នៃការឆ្លងជំងឺកូវីដ​១៩​នៅ​ផ្សារ​សំរោងយ៉ោង គឺរាងមានភាពធូស្រាលបន្តិច ហើយ​គ្រោង​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​ឆាប់ៗ ខណៈដែលស្រុក​កំពុងរៀបចំសំណើរសុំគោលការពី​អភិបាលខេត្ត​ដើម្បីឱ្យបើកផ្សារ​ឡើង​​វិញ ស្របពេលនឹង​ការធ្វើចត្តាឡីស័កជិតផុតកំណត់។

រដ្ឋបាលខេត្តតាកែវ នៅ​ថ្ងៃ​នេះ បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​ថ្មី​ ចំនួន​៥០ នាក់ ក្នុងនោះ មាន​អ្នក​រស់នៅ​ភូមិស្មៅខ្ចី និងភូមិពូនភ្នំ ស្រុក​បាទី ចំនួន ១៦ នាក់៕

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម