កូវីដ-១៩
ព្រះសង្ឃ តាជី យាយជី និងសិស្សនិស្សិត២១អង្គ/នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩
គណៈកម្មការវត្តសារាវ័ន្តតេជោ បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា ព្រះសង្ឃ តាជី យាយជី និងសិស្សនិស្សិតចំនួន២១អង្គ/នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកវត្តវិញ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ។

គណៈកម្មវត្តក៏សូមក្រាបថ្វាយបង្គំ សម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបថា នៅព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១នេះ ព្រះគ្រូចៅអធិការ ព្រះគ្រូសូត្រស្តាំ/ឆ្វេង ព្រះសង្ឃគ្រប់ព្រះអង្គ មានចិត្តសប្បាយរីករាយក្រៃលែង ដោយបានទទួលតំណឹងពីខាង មណ្ឌលព្យាបាលជំងឺកូវដ-១៩ កម្រិតស្រាលទួលពង្រថា ព្រះសង្ឃ សិស្ស -និស្សិត យាយជី វត្តសារាវ័នតេជោ ដែលបានទៅសម្រាកព្យាបាលនៅទីនោះ បានជាសះស្បើយចំនួន២១អង្គ/អ្នកហើយ ក្រុមគ្រូពេទ្យកំពង់ធ្វើបែបបទឲ្យនិមន្តវិលត្រឡប់មកកាន់វត្តវិញ។

ដូច្នេះហើយ ក្នុងនាមវត្តសារាវ័នតេជោ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះ ព្រះសង្ឃ សិស្ស -និស្សិត តាជី យាយជី ក្នុងវត្តសារាវ័នតេជោ ជាពិសេសសូមអរគុណដល់ក្រុមគ្រូពេទ្យសម្តចតេជោប្រឆាំងជំងឺកូវីដ-១៩ ដែលបានយកចិត្តទុក្ខដាក់ ជួយព្យាបាលដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
គួរបញ្ចាក់ថា ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ដែលគង់នៅកុដិមួយនៃវត្តសារាវ័នតេជោ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញមាន «វិជ្ជមានកូវីដ១៩» នឹងត្រូវបាននិមន្តទៅព្យាបាលកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


