KPT+
មូលហេតុដែលមនុស្សខ្លះមានអាយុតិច តែផ្ទៃមុខដូចវ័យចំណាស់ ដោយសារប្រើទម្លាប់បែបនេះជាប្រចាំថ្ងៃ
អាយុតិចតែមុខមានវ័យចំណាស់ ជាទូទៅវាកើតឡើងចំពោះមនុស្សដែលមានទម្លាប់មិនល្អមួយចំនួន បានធ្វើជាប្រចាំថ្ងៃ។ ខាងក្រោមនេះជាកត្តាដែលធ្វើមនុស្សភាគច្រើន ដែលមានអាយុតិច តែផ្ទៃមុខដូចមនុស្សវ័យចំណាស់ទៅវិញ។
១ មុខប៉ះកម្ដៅច្រើនពេក

កាំរស្មីព្រះអាទិត្យពេលថ្ងៃត្រង់ អាចជះឥទ្ធិពលដល់ស្បែកក្នុងរយៈពេលខ្លី ប៉ុន្តែវាក៏មានន័យថាស្បែកកំពុងតែទទួលរងនឹងពន្លឺព្រះអាទិត្យដែលកំពុងឆេះខ្លាំងផងដែរ ។ ពន្លឺព្រះអាទិត្យអាចធ្វើឲ្យមានស្នាមជ្រួញលើស្បែក ឡើងសរសៃក្រហម ជាពិសេសផ្ទៃមុខនឹងប្រែជាចាស់ជាងវ័យ។
២ ផឹកភេសជ្ជៈមានជាតិហ្គាសច្រើនហួសកម្រិត

ការសិក្សាស្រាវជ្រាវមួយបាននិយាយថា ការទទួលទានភេសជ្ជៈមានជាតិហ្គាសជាទៀងទាត់ អាចជំរុញឲ្យមានជំងឺធាត់ និងជះឥទ្ធិពលដល់ការវិវត្តនៃជំងឺមេតាបូលីស តាមរយៈការបង្កើនល្បឿននៃកោសិកា។ កម្រិតជាតិស្ករខ្ពស់បំផុតដែលយើងអាចបញ្ចូលទៅក្នុងខ្លួនបាន ក្នុងរយៈពេលប៉ុន្មានវិនាទី ដោយការផឹកភេសជ្ជៈដែលមានជាតិស្ករ គឺមានជាតិពុលពិសេសចំពោះការរំលាយអាហារ។ នោះហើយជាមូលហេតុដែលភាពចាស់លើផ្ទៃមុខបានលេចចេញមក។
៣ កង្វះលំហាត់ប្រាណ

កង្វះលំហាត់ប្រាណ ក្នុងវ័យ ២០ ឆ្នាំនិង ៣០ ឆ្នាំអាចបណ្ដាលឲ្យមានបញ្ហាមួយចំនួននៅពេលក្រោយ ដូចជាបញ្ហាឈឺចុកចាប់នៃសាច់ដុំដៃនិងជើង។ ជាពិសេសរាងកាយក៏ចាប់ផ្ដើមទ្រុឌទ្រោមធ្វើឲ្យសុខភាពខាងក្នុងកាន់តែយ៉ាប់ ផ្ទៃមុខក៏ចាប់ផ្ដើមប្រែដែរ។ ការហាត់ប្រាណជាទៀងទាត់ អាចធ្វើឲ្យសុខភាពខាងក្នុងប្រសើរ ចលនាឈាមរត់ស្រួល ហើយសរសៃសសូងក៏ដំណើរទៅរលូន។ ទាំងនេះសុទ្ធតែជាកត្តាគួបផ្សំគ្នាដែរ។
៤ គេងមិនលក់គិតច្រើន

គេងមិនលក់គិតច្រើន ឬគេងមិនស្កប់ស្កល់ អាចធ្វើឲ្យរាងកាយអសកម្ម។ សម្រាប់យុវវ័យគួរតែគេងឲ្យបានគ្រប់គ្រាន់ តាមការណែនាំពី ៨ ម៉ោងក្នុងមួយយប់ ហើយបើរឿងណាធ្ងន់ទម្លាក់វាចោលខ្លះ ទើបអាចឲ្យអារម្មណ៍ធូរស្បើយ។
៥ ស្ត្រេសសឹងរាល់ថ្ងៃ
ភាពតានតឹងរ៉ាំរ៉ៃនាំឲ្យមាន telomeres ខ្លី ហើយអ្នកដែលមាន telomeres ខ្លី នឹងមានហានិភ័យខ្ពស់ចំពោះជំងឺសំខាន់ៗជាច្រើនរួមមាន ជំងឺបេះដូង និងជំងឺមហារីកមួយចំនួន។ នេះជាហេតុផលមួយទៀតដើម្បីកាត់បន្ថយបរិមាណស្ត្រេសរ៉ាំរ៉ៃ ក្នុងជីវិតរបស់យើង។
៦ ជក់បារី
កុំលេងសើច បារីដែលអ្នកជក់សឹងរាល់ថ្ងៃក៏អាចបង្កើនវ័យឲ្យកាន់តែចាស់ផងដែរ។ ជាពិសេសមនុស្សប្រុស គឺមានអត្រាចាស់ជាងមនុស្សស្រី ប្រសិនបើគេជក់រាល់ថ្ងៃមិនលោះពេលសោះ។
៧ ផ្ទៃមុខគ្មានស្នាមញញឹម

ជឿអត់ថាសើចអាចឲ្យមុខក្មេងបានពិតមែន។ ជាការពិត សើចច្រើនកាលណាចម្រើនអាយុកាលណុង! បើមុខមិនរីកផង បានអីជួយយឹតយោងគ្នាមក។
ការសើចអាចបន្ថែមវីតាមីនដល់រាងកាយមួយផ្នែក វាជួយច្រើនយ៉ាងទាក់ទងនឹងសុខភាពផ្លូវចិត្តពីខាងក្នុងរបស់យើងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ភ្ញាក់ពីព្រលឹមផ្ដល់ប្រយោជន៍ទាំងផ្លូវចិត្តនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ចុចអាន៖វ័យ ៥៥ ឡើងទៅ ហាមធ្វើរឿងទាំងនេះ បើមិនចង់ឲ្យសុខភាពបេះដូងកាន់តែយ៉ាប់ជាងមុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


