ព័ត៌មានជាតិ
អាជ្ញាធរក្រុងស្វាយរៀង ចុះផ្អាកហាងលក់គ្រឿងស្រវឹងមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ហាងផឹកស៊ី និងបៀរហ្គាឌិននៅក្នុងក្រុងស្វាយរៀង ដែលបើកធ្វើអាជីវកម្មនិងទទួលភ្ញៀវឲ្យចូលផឹកស៊ី ត្រូវបានអាជ្ញាធរក្រុងស្វាយរៀង ចុះអប់រំណែនាំ និងកុំឲ្យមានបើកលក់នូវគ្រឿងស្រវឹងដែលមានការប្រមូលផ្តុំគ្នា ខណៈខេត្តស្វាយរៀងកំពុងផ្ទុះការឆ្លងរាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ការចុះអប់រំណែនាំនេះ ធ្វើឡើងនៅវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលដឹកនាំដោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោចៅសង្កាត់ និងកម្លាំងនរគបាលក្រុង បានចុះផ្អាកជាបណ្តោះអាសន្ន ហាងផឹកស៊ីចំនួន៣កន្លែងគឺ: យីហោ បៀរហ្គាឌិនខ្យល់ទន្លេ, ហាងលក់គ្រឿងក្លែមគ្រប់មុខ យីហោ ណារិនសំណាង, និង ហាងលក់គ្រឿងក្លែម សុខា លីសា ត្រង់ចំណុចផ្លូវមាត់ទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ឯកឧត្តម តូច ប៉ូលីវ៉ា បានណែនាំដល់ម្ចាស់ហាង និងអ្នកបម្រើការងារក្នុងហាង ព្រមទាំងភ្ញៀវចូលផឹកស៊ី ដើម្បីឲ្យយល់ដឹងពីជំងឺរាកត្បាតនៃមេរោគកូវីដ-១៩ ដ៏កាចសាហាវ និងអនុវត្តវិធានការ “៣ការពារ ៣កុំ” ។ ហើយឲ្យម្ចាស់ហាងបើកលក់បានតែវិចខ្ចប់ប៉ុណ្ណោះហាមចូលអង្គុយក្នុងហាងជួបជុំ និងអោយម្ចាស់ហាងធ្វើកិច្ចសន្យាបិទអាជីវកម្មបណ្តោះអាសន្ន រង់ចាំអាជ្ញាធរអនុញ្ញាតិពីក្រសួងទេសចរណ៍ជាថ្មី ។
គួររំលឹកផងដែរថា ខេត្តស្វាយរៀងមាន អ្នកជំងឺកូវីដ-១៩ ចំនួនសរុប៩៣០នាក់ ស្រី៥៤៧នាក់ (ជនជាតិខ្មែរ: ៨៨៦នាក់, ជនជាតិបរទេស: ៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៤៦៣នាក់ ស្រី២២២នាក់ អ្នកជំងឺស្លាប់០៦នាក់(ជា ជនជាតិ ខ្មែរ) ។

ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាព ចំនួន 4,390នាក់ ស្រី 1,280នាក់ ។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,399នាក់ ក្នុង នោះ អ្នក បញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,318នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 70នាក់។ លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 8,890នាក់ ស្រី 3,640នាក់ និងយកសំណាកលើកទី២ សរុប 2,290នាក់ ស្រី 859នាក់ ហើយ និងយកសំណាកលើកទី៣ សរុប 46នាក់ ស្រី25នាក់ ៕
អត្ថបទ ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


