ព័ត៌មានអន្ដរជាតិ
ស្រ្តីឥណ្ឌាម្នាក់ ពេទ្យប្រកាសថាស្លាប់ដោយសារកូវីដ ធ្វើបុណ្យបូជារួចរាល់ ២សប្តាហ៍ក្រោយ ដើរទៅដល់ផ្ទះ
ក្រុមគ្រួសាររបស់ស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីឆ្លងជំងឺ កូវីដ-១៩ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេល គាត់បានដើរត្រឡប់មកដល់ផ្ទះវិញ ពីរសប្តាហ៍ ក្រោយពេលបញ្ចប់ពិធីបុណ្យសព។

ក្រុមគ្រួសាររបស់អ្នកស្រី Muktyala Girijamma ត្រូវបានគេប្រាប់កាលពីថ្ងៃទី១៥ខែឧសភាថា គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែដោយសារតែវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹងមានន័យថា ពួកគេអាចត្រឹមមើលសពពីចម្ងាយប៉ុណ្ណោះ ហើយសពត្រូវបានរុំយ៉ាងតឹងនៅក្នុងប្លាស្ទិក រហូតទាល់តែដល់កន្លែងបូជា។
ក្មួយប្រុសឈ្មោះ Nagu អាយុ៦០ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថា នៅពេលពួកគេព្យាយាមទៅសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យរដ្ឋ Vijayawada ពួកគេត្រូវបានពេទ្យប្រាប់ថា អ្នកជំងឺស្លាប់បាត់ទៅហើយ។
តាមការពិត ពេទ្យម្នាក់នោះ មិនបានដឹងថា អ្នកជំងឺត្រូវបានផ្ទេរទៅកាន់បន្ទប់ផ្សេងទេ។

គ្រូពេទ្យ បានប្រគល់សពស្រ្តីម្នាក់ផ្សេងឲ្យសាច់ញាតិ នៅកន្លែងតម្កល់ ហើយក៏បានយកសពមកផ្ទះដើម្បីធ្វើពិធីបូជាតាមបែបសាសនា ទាំងមិនអាចបើកប្លាស្ទិកមើលបាន។ ឥឡូវនេះលោក Nagu និយាយថា “យើងមិនដឹងថា យើងបានបូជាអ្នកណាទេ”។
អ្នកស្រី Muktyala បានវិលត្រឡប់មកភូមិ Christianpet ក្នុងស្រុក Krishna វិញកាលពីថ្ងៃពុធទី២ខែមិថុនា ហើយបាននិយាយពាក្យដំបូងថា គ្មាននរណាទៅយកគាត់ចេញពីមន្ទីរពេទ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


