Connect with us

ព័ត៌មានជាតិ

ការបិទ​ខ្ទប់​លំនៅឋាន​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើឡើង​ដោយ​ការបង្ខំចិត្ត មិនមាន​ចេតនា​ធ្វើបាប​ពលរដ្ឋ​នោះទេ​

បានផុស

នៅ

ការបិទ​ខ្ទប់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើឡើង​ដោយ​ការបង្ខំចិត្ត​តែប៉ុណ្ណោះ មិនមាន​ចេតនា​ណាមួយ​ធ្វើបាប​បងប្អូន​នោះទេ ពោលគឺ ចង់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មាន​សុខុមាលភាព​ល្អ ជៀសវាង​បាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​បាន​នឹង​កំពុង​វាយលុក​នៅ​ក្នុង​រាជធានី​និង​នៅតាម​បណ្តាល​ខេត្ត​នានា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ប្រសាសន៍​លើកឡើង​របស់​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​ដឹកនាំ អាជ្ញាធរ​និង​មន្ត្រី​នាំ​យក​អំណោយ​របស់​ស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្ម​ការ​នី ចំ​នួន​៧៩៨៨​គ្រួសារ នៅក្នុង​តំបន់​បិទ​ខ្ទប់​នៃ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​០៥ មិថុនា​នេះ​។​

​លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការបិទ​ខ្ទប់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ​គឺធ្វើឡើង​ដោយ​ការបង្ខំចិត្ត ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់ និង​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​ទៀតថា បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី​រោងចក្រ រស់នៅ​ក្នុងភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ត្រូវបាន​អាជ្ញាធរ​បង្ខំចិត្ត​បិទ​ខ្ទុប​ភូមិដ្ឋាន និង​នាំយក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មក​ប្រគល់ជូន​នេះ មាន​ចំ​នួ​៧៩៨៨​គ្រួសារ​ស្មើនឹង​៧៩៨៨​បន្ទប់ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​អង្ករ​២៥​គីឡូ​, មី​១​កេស​, ត្រីខ​១​យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១​យួរ និង​ទឹកបរិសុទ្ធ​១​កេស។​

​លោក​បាន​បន្ដ​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល សម្តេច​មិន​ត្រឹមតែ​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត​ប៉ុណ្ណោះ​ទេ សម្តេច​នូវ​បាន​កសាង​ប្រទេសជាតិ​មួយ​នេះ ពី​បាត​ដៃទទេ រហូត​មានការ​អភិវឌ្ឍ​រីក​ចម្រើន មាន​ទាំង​រោងចក្រ សហគ្រាស កម្មករ កម្ម​ការី​នី​បាន​ប្រាក់ខែ​ខ្ពស់​ថែមទៀត​។ ជាក់ស្តែង​អ្វីដែល​យើង​បានឃើញ​នៅពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពុះពារ​គ្រប់បែបយ៉ាង ក្នុងការ​លុបបំបាត់​និង​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយមាន​ទាំង​ការ​បង្ខំចិត្ត​បិទ​ខ្ទប់​តំបន់​មាន​ហានិភ័យ​មួយចំនួន ការ​ផ្តល់​ស្បៀងអាហារ​និង​ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​យកប្រាក់​ថែមទៀត ។​ដូច្នេះ​ទេ សូម​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បន្ត​យកចិត្តទុកដាក់ អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​និង​អនុវត្ត ៣​កុំ ៣​ការពារ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​។

​លោក​ ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍​បញ្ជាក់ថា អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន និង​សម្ដេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន ត្រូវ​បាន​អាជ្ញាធរ​រាជធានី ខណ្ឌ នាំទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩​នេះ បាន​ចំនួន​ជាង​១០​ម៉ឺន​៥​ពាន់​គ្រួសារ​ហើយ។ ជាក់​ស្តែង​នៅពេលនេះ​យើង​បាន​បន្ត​ការ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៧៩៨៨​គ្រួសារ​ទៀត នៅ​តំបន់​បិទ​ខ្ទប់​នៃ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ​ថែមទៀត​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម