ព័ត៌មានជាតិ
ប្រមុខដឹកនាំក្រសួងឧស្សាហកម្ម នឹងនាំថវិកាសមាគម អ្នកផ្តត់ផ្គង់ទឹកស្អាតកម្ពុជា ជូនពលរដ្ឋ ជួបការលំបាកក្នុងតំបន់បិទខ្ទប់
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានថ្លែងថា ថវិកាសមាគម អ្នកផ្តត់ផ្គង់ទឹកស្អាតកម្ពុជាដែលទើបទទួលបានថ្មីៗនេះ នឹងត្រូវនាំយកជូនដល់ដៃប្រជាពលរដ្ឋ ជួបការលំបាកក្នុងតំបន់បិទខ្ទប់ ។

លោកទេសរដ្ឋមន្ត្រីក៍បានសម្តែងនូវអំណរគុណ និងកោតសរសេីរចំពោះស្មារតីចូលរួមខុសត្រូវសង្គមរបស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ ទឹកស្អាត កម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងតំបន់បិទខ្ទប់ ដោយសារកូវីដ១៩ ដែលក្រសួងនឹងចាត់ចែងបន្ត ទៅតាមតំបន់គោលដៅ ដែលក្រសួងធ្លាប់បានធ្វេីរួចមកហេីយដូចជា ជាមួយសាលារាជធានីភ្នំពេញ រយៈពេលថ្មីៗ កន្លងមកនេះជាដេីម ។

សូមបញ្ចាក់ថា ថវិកាចំនួន១០.៨៧៥ ដុល្លារ អាមេរិក និង២.២៦៣.៤០០ រៀលត្រូវបានរៀបចំពិធីប្រគល់-ទទួល រវាង រវាងលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នាថ្ងៃម្សិលមិញនៅទីស្តីការក្រសួង ។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវអំណរគុណ និងកោតសរសេីរ ចំពោះស្មារតី ចូលរួម ខុសត្រូវ សង្គមរបស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ ទឹកស្អាត កម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងតំបន់បិទខ្ទប់ ដោយសារកូវីដ១៩ ដែលក្រសួងនឹងចាត់ចែងបន្ត ទៅតាមតំបន់គោលដៅ ដែលក្រសួងធ្លាប់បានធ្វេីរួចមកហេីយ ដូចជា ជាមួយ សាលារាជធានីភ្នំពេញ រយៈពេល ថ្មីៗ កន្លងមកនេះ ជាដេីម ។

លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គ់ផ្គង់ទឹកស្អាតកម្ពុជា បានមានប្រសាសន៍ ថា ដេីម្បី ជួយរំលែកការលំបាករបស់រាជរដ្ឋាភិបាលសមាគមបានផ្តួចផ្តេីមរៃអង្គាសប្រាក់ តាម គោលការណ៍ ស្ម័គ្រចិត្ត ក្នុង ក្របខណ្ឌ សមាជិក របស់សមាគម ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២១ ។ ជាលទ្ធផល សមាគម ទទួលបាន ការគាំទ្រ ជាច្រេីន ពីសមាជិក របស់ខ្លួន ដេីម្បីរួមចំណែកក្នុងកម្មវិធីជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងជួបការលំបាក ក្នុង ជីវភាព ប្រចាំ ថ្ងៃ ក្នុង តំបន់ បិទ ខ្ទប់ ។ បន្ទាប់មក មានការរៀបចំពិធីប្រគល់-ទទួល ថវិកា និងលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បាន ប្រគល់លិខិតថ្លែងអំណរគុណដល់សមាគម តាមរយៈ លោក ឡេង ខៀវ ផងដែរ ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


