Connect with us

សុខភាព

សូម​ស្វែងយល់​ អំពី​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ស្រួច​ស្រាវ​!

បានផុស

នៅ

​ប្រូ​ស្តា​ត ជា​ក្រពេញ​ភេទ​បុរស ស្ថិតនៅ​ផ្នែក​ខាងក្រោម​ជាប់​នឹង​ប្លោកនោម​ ហើយ​ព័ទ្ធជុំវិញ​បំពង់​នោម​ប្រដាប់​ភេទ​។ រលាក​ក្រពេញ​ប្រូ​ស្តា​ត​ស្រួច​ស្រាវ​ជា​ញឹកញាប់ បណ្ដាល​ពី​មេរោគ​បាក់តេរី ហើយ​អាច​កើត​លើ​មនុស្ស​ប្រុស​ក្រោយ​ពេញវ័យ​បន្ត​ពូជ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​នៃ​ការ​រលាក​៖

– បង្ក​ពី​មេរោគ​នៅ​ផ្លូវ​ភេទ​

– បង្ក​ពី​មេរោគ​នៅ​ផ្លូវ​នោម​

– បង្ក​ពី​មេរោគ ​នៅ​ក្នុង​ឈាម​

​ខ​) រោគវិនិច្ឆ័យ​៖

– បណ្ដុំ​រោគសញ្ញា​គ្រុនក្ដៅ​

• ក្ដៅខ្លួន​លើស​ពី ៣៨​អង្សា​សេ​

• រងា​ញាក់ Frisson

• ឈឺក្បាល​

• ចុក​រោយ​ដង​ខ្លួន​

– រោគសញ្ញា ផ្លូវ​នោម​

• នោម​ក្ដៅក្រហាយ​ផ្សា​

• នោម​ញឹក​

• នោម​ទាស់​

• ស្ទះ​នោម​

– បច្ចេកទេស​លូក​គូថ​នឹង​ចង្អុលដៃ (Toucher rectal) ទទួល​ដឹង​ថា​ ប្រូ​ស្ដា​ត​ឡើង​ទំហំ​តឹង និង​មានការ​ឈឺចាប់​ខ្លាំង​

​គ​) ការពិនិត្យ​អម​គ្លីនិក ៖

– បន្ទះ​ជ្រលក់​ទឹកនោម​ដើម្បី​រក​វត្តមាន​មេរោគ (Bandelette urinaire)

– ការពិនិត្យ​ទឹកនោម ECBU

– បណ្ដុះ​មេរោគ​ក្នុង​ឈាម Hémoculture

– ការពិនិត្យ​ឈាម​បន្ថែម NFS, CRP

​ឃ​) ផលវិបាក​ភ្លាមៗ ៖

– Septicémie à BGN

– ស្ទះ​នោម​

– ក​ខ្ទុះ​នៅ​នឹង​ក្រពេញ​ប្រូ​ស្ដា​ត Abrès de la prostate

– រលាយ​ពងស្វាស Orchi-épididymite

​ង​) ការ​ព្យាបាល​

– បំបាត់​រោគ​សញ្ញា​ផ្លូវ​នោម​

– ព្យាបាល​ការ​បង្ក​រោគ​

​ច​) សន្និដ្ឋាន​រួម​

– ជា​ប្រភេទ​ជំងឺ​កើតមាន​ញឹកញាប់​

– ងាយស្រួល​ធ្វើ​រោគវិនិច្ឆ័យ​

– ត្រូវការ​ចាំបាច់​ការ​ព្យាបាល​ទាន់​ពេល​

​សូម​បងប្អូន​បុរសៗ ដែល​មាន​អាយុ​ចាប់ពី​ក្រោយ​ពេញវ័យ​ឡើង​ទៅ មេត្តា​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​នេះ និង​ចូលរួម​ពិភាក្សា​អំពី​វិធីសាស្ត្រ​នៃ​ការ​បង្ការ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព ជៀសវាង​បង្ក​ ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហេតុអ្វី​បានជា​កើត​ជំ​ងឺ​ស្ទះ​សរសៃឈាម​បេះដូង​? (Heart attack)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥៦ នាទីutes មុន

មេធាវីតំណាង​គ្រួសារ Kim Sae ron ត្រូវ​ដាក់ក្រោម​ការ​ស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើន​ដង

ព័ត៌មានជាតិ១ ម៉ោង មុន

តួចិន Huang Xiaoming រងការចំអកឡកឡឺយ​​ខ្លាំង​ ចំពោះ​ការវាយ​អត្ថបទ​យឺតពេក​ ក្រោយលេចដំណឹង​ពី​​​ការ​រៀនថ្នាក់់បណ្ឌិត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង ណែនាំឱ្យកម្លាំងសមត្ថកិច្ចទប់ស្កាត់ការនាំចូលទុរេនស្រស់ដោយខុសច្បាប់ តាមច្រកទ្វារព្រំដែន

ជីវិតកម្សាន្ដ១ ម៉ោង មុន

ប្រឈម​ការកាត់ទោស តារាសេដ្ឋីរ៉េប​អាមេរិក Diddy ទុកសក់ស្កូវ​ពេញក្បាល ​ក្រោយ​ជាប់​ឃុំ​ជិត​១០ខែ

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរស្រុកកោះសូទិន ច្រានចោលការផ្សព្វ​ផ្សាយ​ការទន្ទ្រានដីឡូត៍លេខ៨ ដោយនាយប៉ុស្តិ៍នគរបាលឃុំល្វេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

សុខភាព២៣ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម