ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រារព្វខួបជ័យជម្នះ ដោយគ្មានផលរំខានពីអ៊ុយក្រែន ប៉ុន្តែវត្តមានមេដឹកនាំពិភពលោកតិចតួចចូលរួមក្នុងឆ្នាំនេះ
ក្បួនដង្ហែរព្យុហយាត្រាយោធាដ៏ធំមួយដើម្បីរំលឹកខួបលើកទី ៨១ឆ្នាំ នៃជ័យជម្នះរបស់សហភាពសូវៀតលើកងទ័ពណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ កាលឆ្នាំ១៩៤៥ បានធ្វើឡើងនៅទីក្រុងមូស្គូ ដូចការគ្រោងទុក ដោយមិនមានសេចក្តីរាយការណ៍ពីការរំខានពីភាគីអ៊ុយក្រែន ស្តិតក្រោមបទឈប់បាញ់ជាឯកតោភាគីរបស់រុស៊ី។

ស្ថិតក្រោមបទឈប់បាញ់ជាឯកតោភាគីដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោគ វ៉្លាឌីមៀរ ពូទីន ដោយមានវត្តមាន អតីតយុទ្ធជនជាច្រើន ភ្ញៀវ និងមេដឹកនាំបរទេសបានមើលក្បួនដង្ហែរពីវេទិកាត្រួតពិនិត្យកណ្តាលនៅលើទីលានក្រហមក្នុងទីក្រុងមូស្គូ។
ការរៀបចំក្បួនព្យុហយាត្រាយោធាឆ្នាំនេះរបស់រុស្ស៊ី ហាក់មិនសូវអ៊ឹកធឹក ដូចការហែរក្បួនកាលរំឭកខួបទី៨០ឆ្នាំកាលឆ្នាំមុននោះទេ ដោយសារតែវត្តមានមេដឹកនាំពិភពលោក តិចតួចប៉ុណ្ណោះនោះឆ្នាំនេះ ខណៈកាលពីឆ្នាំមុន វត្តមានមេដឹកនាំចិន លោក ស៊ី ជីនពីង មេដឹកនាំកូរ៉េខាងជើង និង មេដឹកនាំ ជាច្រើនទៀត។
សម្រាប់ការប្រារព្ធទិវាជ័យជំនះនៅទីក្រុងមូស្គូនៅឆ្នាំនេះវិញ មានការចូលរួមពីមេដឹកនាំនៃរដ្ឋបរទេស ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ប្រធានាធិបតីឡាវ លោក Thongloun Sisoulith មហាក្សត្រម៉ាឡេស៊ី Sultan Ibrahim ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev និងប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrey Belousov បានត្រួតពិនិត្យក្បួនដង្ហែរ ដែលត្រូវបានបញ្ជាដោយអគ្គមេបញ្ជាការកងទ័ពជើងគោក វីរបុរសនៃប្រទេសរុស្ស៊ី ឧត្តមសេនីយ៍ឯក Andrey Mordvichev។
សារព័ត៌មានរុស្ស៊ី TASS បានរំលេចថា ឆ្នាំនេះជាលើកដំបូង ដែលក្រុមយោធាមកពីកូរ៉េខាងជើងបានចូលរួមក្នុងក្បួនដង្ហែយោធានៅលើទីលានក្រហមនៃទីក្រុងមូស្គូ។
មេដឹកនាំរុស្ស៊ី បានប្រកាសបទឈប់បាញ់ជាមួយអ៊ុយក្រែនចន្លោះថ្ងៃទី៨ និងថ្ងៃទី៩ខែឧសភាដើម្បីយកពេលប្រារព្វទិវាជ័យជម្នះនេះ ចំណែកឯអ៊ុយក្រែនវិញ ក៏បានប្រកាសបទឈប់បាញ់ដូចគ្នា ប៉ុន្តែនៅមុនពេលវេលាកំណត់ដោយរុស្ស៊ី ហើយ ក្រោយការប្រកាសនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ី បានរំលោភបទឈប់បាញ់ដែលអ៊ុយក្រែនដាក់ចេញជិត២០០០លើក។
ក្នុងភាពមិនចាញ់មិនឈ្នះរវាងរស្ស៊ីនិងអ៊ុយក្រែននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារថា រុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែឧសភាដែលលោក ចាត់ទុកថា ជាការចាប់ផ្តើមដ៏សំខាន់សម្រាប់ដំណើរការចរចាសន្តិភាព៕
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


