Connect with us

ព័ត៌មានជាតិ

បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់អាយុពី១៦-៣៥ឆ្នាំ

បានផុស

នៅ

ខេត្តកំពង់ចាម៖ នគរបាលខេត្តកំពង់ចាមបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនជួញដូរ​ និងប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ និងវត្ថុតាងមួយចំនួន។ ហេតុការណ៍កើតឡើង​ នៅចំណុចរោងជួសជុលរថយន្ត ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម​ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ​២០២១ វេលាម៉ោង១៦ និង៣០នាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ប្រាប់ឱ្យដឹងថា ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ រួមជាមួយ​ជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាលា ដឹកនាំដោយលោកឧត្តម​សេនីយ៍​ត្រី​ ជីវ​ សេងរស់​ ស្នងការរង​ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដឹកជញ្ជូនជួញដូរ​ និងប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ក្នុងនោះមានស្រី ០២នាក់។

ជនសង្ស័យទាំង ០៦នាក់រួមមាន ១ឈ្មោះ ផែន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ២ឈ្មោះ ខេង ណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិភ្នំដិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣ឈ្មោះ លឹម ចំណាន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ៤ឈ្មោះ ស៊ុន ណាវី ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៥ឈ្មោះ សយ សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៦ឈ្មោះ  បឿន វ៉ាន់នី ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន១១កញ្ចប់ ក្នុងនោះធំ០៤កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០៧គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួនមួយសម្រាប់។ ជនសង្ស័យរួម និងវត្ថុតាងត្រូវបានមន្ត្រីជំនាញបាននាំទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម