ព័ត៌មានអន្ដរជាតិ
ក្រុងប៉េកាំង ប្រាប់ អាមេរិក ឈប់ស្រមើស្រមៃទុក ចិន ជា “សត្រូវ” ក្រោយអនុម័តច្បាប់ប្រកួតប្រជែងជាមួយបច្ចេកវិទ្យាចិន
កាលពីថ្ងៃពុធ ទីក្រុងប៉េកាំងបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការស្រមើស្រមៃថា ចិនជាសត្រូវ ខណៈសេចក្តីថ្លែងការណ៍នេះ បានឆ្លើយតបទៅនឹងព្រឹទ្ធសភាអាមេរិក ដែលអនុម័តលើច្បាប់ច្នៃប្រឌិត និងការប្រកួតប្រជែងឆ្នាំ ២០២១ ដែលមានគោលបំណង ជំរុញសមត្ថភាពរបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយបច្ចេកវិទ្យាចិន ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា “ប្រទេសចិនប្រកាន់ខ្ជាប់មិនបង្កជម្លោះ និងគ្មានការប្រឈមមុខគ្នា ហើយនឹងការពារផលប្រយោជន៍ស្នូល និងអធិបតេយ្យភាពទឹកដី” ។

ដោយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន លោក Wang បាននិយាយថា “សហរដ្ឋអាមេរិកមិនគួរចាត់ទុកចិន ជាសត្រូវរបស់ខ្លួននោះទេ” ។
ច្បាប់ដែលអនុម័តដោយព្រឹទ្ធសភាអាមេរិក ផ្តល់សិទ្ធិប្រហែល ១៩០ ពាន់លានដុល្លារ សម្រាប់បទប្បញ្ញត្តិដើម្បីពង្រឹងបច្ចេកវិទ្យា និងការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ហើយនឹងអនុម័តដាច់ដោយឡែក ចំនួន ៥៤ ពាន់លានដុល្លារសម្រាប់ផលិតកម្ម និងការស្រាវជ្រាវរបស់ប្រទេសនេះ លើឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ទូរគមនាគមន៍ ។

គណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិន (NPC) ឬជានីតិកាលជាតិរបស់ប្រទេសចិន បាននិយាយឆ្លើយតបនឹងការអភិវឌ្ឍន៍នេះថា “ច្បាប់នេះ គឺពោពេញទៅដោយផ្នត់គំនិតសង្គ្រាមត្រជាក់ និងការរើសអើងមនោគមន៍វិជ្ជា បង្កាច់បង្ខូចមាគ៌ាអភិវឌ្ឍន៍ និងគោលនយោបាយក្នុងស្រុក និងបរទេសរបស់ចិន ក្រោមបដានៃ “ការច្នៃប្រឌិត និងការប្រកួតប្រជែង” ហើយវាក៏ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងស្វែងរកការអភិវឌ្ឍរបស់ប្រទេសចិន ជាដើម” ។
NPC បាននិយាយថា “នៅពេលពិភពលោកកំពុងឈានដល់ដំណាក់កាល នៃភាពច្របូកច្របល់ និងការផ្លាស់ប្តូរ ហើយការប្រឆាំងនឹងស្ថានការណ៍នេះ ក៏ដូចជាការអនុវត្តនៃការបន្តកំណត់ទិសដៅ ប្រទេសចិនជាសត្រូវដែលមានសម្មតិកម្ម ប្រឆាំងនឹងនិន្នាការពិភពលោក គឺមិនមានប្រជាប្រិយភាពនោះទេ ហើយវានឹងត្រូវបានបំផ្លាញ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


