ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃសូមទោសពលរដ្ឋជុំវិញការផ្អាកចាក់វ៉ាក់សាំងកូវីដ
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានលើកហេតុផលជាច្រើនដែលជំរុញឲ្យកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩ត្រូវបានផ្អាកដំណើរការ ហើយលោកសូមទោសចំពោះបញ្ហានេះ។
នៅល្ងាចថ្ងៃអង្គារ៍ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងទទួលបានវ៉ាក់សាំងតិចដែលមានគេបញ្ជាទិញច្រើន មិនមានវ៉ាក់សាំងគ្រប់គ្រាន់ពេលនេះ ហើយកម្មវិធីចាក់វ៉ាក់សាំងក៏ត្រូវបានផ្អាកតាមទីតាំងជាច្រើនដែលមានតម្រូវការចាក់ច្រើន និងបានប្រើប្រាស់វ៉ាក់សាំងដែលមានក្នុងស្តុកអស់ហើយ។

លោកឲ្យដឹងថា ការផ្គត់ផ្គង់វ៉ាក់សាំងត្រូវការពេលវេលា ពីព្រោះពួកគេត្រូវការរង់ចាំការផលិតឲ្យទាន់ពេលវេលា និងត្រួតពិនិត្យគុណភាពត្រឹមត្រូវ។ ប្រទេសជាច្រើនក៏ជួបបញ្ហាដូចគ្នា។
លោកនាយករដ្ឋមន្ត្រីបន្តថា ក្រៅពីនេះ ការចាក់វ៉ាក់សាំងក៏ត្រូវបានពន្លឿនសម្រាប់មនុស្សដែលមានហានិភ័យនៅតាមតំបន់ដែលផ្ទុះកូវីដ-១៩រាលដាលក្នុងនោះមានកន្លែងជាច្រើននៅទីក្រុងបាំងកក និងតាមរោងចក្រជាដើម។ ប្រការនេះធ្វើឲ្យមានបញ្ហាដល់អ្នកចុះឈ្មោះមុន។
លោកថា បន្ថែមលើពីនេះទៀត ការចាក់វ៉ាក់សាំងពាក់ព័ន្ធនឹងស្ថាប័នជាច្រើន និងមានការយល់ច្រឡំអាចកើតមានក្នុងការសម្របសម្រួលរបស់ពួកគេថែមទៀត។
លោក ប្រាយុទ្ធ មានប្រសាសន៍ថា ៖«ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ខ្ញុំជាអ្នកប្រតិបត្តិកំពូលនៅក្នុងសង្គ្រាមប្រយុទ្ធនឹងកូវីដ។ ខ្ញុំសូមអភ័យទោសចំពោះបញ្ហាដែលបានកើតមានឡើង ហើយខ្ញុំទទួលខុសត្រូវទាំងអស់»។

រដ្ឋាភិបាលថៃបានបញ្ជាទិញវ៉ាក់សាំងការពារកូវីដ-១៩ចំនួន១០០លានដូសសម្រាប់ផែនការចាក់ដល់ប្រជាជន៥០លាននាក់ ឬស្មើនឹង៧០%នៃប្រជាជនថៃនៅក្នុងឆ្នាំនេះ។
សម្រាប់កម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេសទើបតែចាប់ផ្តើមបានប៉ុន្មានថ្ងៃប៉ុណ្ណោះក៏ជាប់កង្វះវ៉ាក់សាំងដែលធ្វើឲ្យមន្ទីរពេទ្យ និងទីកន្លែងចាក់ជាច្រើនបានផ្អាក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


