កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនកីឡាករខ្មែរ និង កីឡាការិនីកូនខ្មែរអាមេរិកចូលរួមប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូ
សហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានសម្រេចជាផ្លូវការបញ្ជូនកីឡាករខ្មែរ និងកីឡាការិនីកូនខ្មែរអាមេរិក ព្រមទាំងគ្រូបង្វឹកទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងតូក្យូប្រទេសជប៉ុន។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានប្រាប់តាមសារអេឡិចត្រូនិចថា បន្ទាប់ពីការធ្វើតេស្តលើសមត្ថភាពទាំងកីឡាករ និងកីឡាការិនីជាច្រើនលើកច្រើនសារមកនោះ សហព័ន្ធសម្រេចបញ្ជូនកីឡាករ ហែម ប៉ុច និង កីឡាការិនី ម៉ីលី មុយនីក ទៅចូលរួម។ ចំពោះគ្រូបង្វឹក ដែលនឹងត្រូវដឹកនាំទៅចូលរួមប្រកួតកីឡាអូឡាំពិកនោះ គឺ លោក ហែម ថុនពន្លឺ អតីតកីឡាករជម្រើសជាតិកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកនោះ។
លោកអគ្គលេខាធិការហែលទឹក បានបញ្ជាក់ឱ្យដឹងទៀតថា កីឡាករ ហែម ប៉ុច គឺជាកីឡាករនៅក្នុងស្រុកខ្មែរយើងនេះទេ តែសម្រាប់កីឡាការិនី ម៉ីលី មុយនីក គឺមកពីអាមេរិក ព្រោះគាត់ជាកូនកាត់ខ្មែរអាមេរិក។ កីឡាការិនី ម៉ីលី មុយនីក រស់នៅប្រទេសអាមេរិកមែន តែសហព័ន្ធបានធ្វើតេស្តលើសមត្ថភាពរបស់គេតាមអនឡាញ គឺគាត់ពិតជាកីឡាការិនីមួយរូបដែលមានជំនាញហែល៥០ម៉ែត្រ របៀបសេរីតែម្ដង។
ចំពោះកីឡាករ ហែម ប៉ុច ក៏មានជំនាញហែលលើវិញ្ញាសា៥០ម៉ែត្ររបៀបសេរីដែរ។ ការធ្វើតេស្តជាច្រើនលើកមកនោះ កីឡាកររូបនេះស្ថិតក្នុងចំណាត់ថ្នាក់លើគេរហូត មិនតែប៉ុណ្ណោះកីឡាកររូបនេះ មានចិត្តអំណត់ក្នុងការហ្វឹកហាត់ណាស់ ទោះបីក្នុងស្ថានភាពជំងឺកូវីដ-១៩កំពុងតែរាតត្បាតក៏ពិតមែន ក៏គេមិនដែលបោះបង់ចោលការហ្វឹកហាត់ដែរ។
លោក ហែម គីរី បានបញ្ជាក់ថា ការចូលរួមប្រកួតកីឡាអូឡាំពិកនេះ កម្ពុជាមិនបានចូលរួមប្រកួតជម្រុះឡើយ គឺកម្ពុជាបានចូលរួមដោយការអនុគ្រោះ (Wild Card)។ ការចូលរួមប្រកួតដោយការអនុគ្រោះបែបនេះ សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) អនុញ្ញាតឲ្យលេងតែមួយវិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី។
ប្រសិនបើកម្ពុជាបានចូលរួមដោយធ្វើការប្រកួតជម្រុះនោះ នឹងអាចលេងបានច្រើនវិញ្ញាសា។
សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងប្រព្រឹត្តទៅជាផ្លូវការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីថ្នាក់ដឹកនាំជប៉ុនបេ្តជ្ញានឹងរៀបចំការប្រកួតតាមផែនការកំណត់ជាដាច់ខាតទោះបីមានការរីករាលដាលមេរោគ COVID-19 ក៏ដោយ៕
អត្ថបទ៖ វិសិទ្ធ



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


