Connect with us

ព័ត៌មានជាតិ

ទំនាស់បងប្អូនថ្លៃឈានដល់ប្រើកាំបិតខ្វែវ ម្ខាងដេកពេទ្យ ម្ខាងដេកគុក

បានផុស

នៅ

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលត្រូវជាប្អូនថ្លៃ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការ បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើកាំបិតខ្វែវកាប់ទៅលើបងថ្លៃរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការ សេង លុច បានលើកឡើងថា ករណីហិង្សាដោយមានស្ថានទម្ងន់នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង ២០នាទីព្រឹក ត្រង់ចំណុចក្រុមទី៥៩ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកអធិការបានបន្តថា ករណីនេះគឺបានបង្កឡើងដោយឈ្មោះ បាន គឹមសឹង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅត្រង់ចំណុចខាងលើ និងត្រូវជាប្អូនថ្លៃបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ិញ ជឿម ភេទប្រុស អាយុ៣៣ឆ្នាំ ( បងថ្លៃ ) រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់កែងដៃខាងស្តាំ (របួសធ្ងន់) ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យង្អែកខេត្តបាត់ដំបង។

ដើមចមនៃរឿងនេះគឺបណ្តាលមកពី បងថ្លៃហាមប្អូនកុំឱ្យដើរលេងឥតប្រយោជន៍ច្រើនពេក ទើបមានការតឹងសរសៃកដាក់គ្នា ក៏ឈានដល់កើតអំពើហិង្សាតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីបញ្ជូនអនុ​​វត្តតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម