ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ត្រៀមទទួលវ៉ាក់សាំងច្រើនជាងការសន្យាពី អាមេរិក រំពឹងមកដល់ល្ងាចនេះ
កោះតៃវ៉ាន់ត្រៀមនឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២.៥ លានដូសពីសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ ហើយវាជាចំនួនច្រើនជាងអ្វីដែលអាមេរិកបានប្រកាសកាលពីពេលមុន ។
វិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ (AIT) បានបង្ហាញពីផែនការនេះនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃសៅរ៍ ដោយបានសរសេរថា “AIT ក៏ដូចជាកោះតៃវ៉ាន់ ទន្ទឹងរង់ចាំការមកដល់វ៉ាក់សាំង Moderna ចំនួន ២.៥ លានដូស ដែលបានផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក” ។

AIT បានបន្ថែមទៀតថា “ការបរិច្ចាគនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ ក្នុងនាមជាមិត្តដែលទុកចិត្ត និងជាសមាជិកនៃគ្រួសារប្រជាធិបតេយ្យអន្តរជាតិ” ។
ដំបូងឡើយ ការដឹកជញ្ជូននោះមានត្រឹមតែវ៉ាក់សាំង ៧៥ ម៉ឺនដូសប៉ុណ្ណោះ ពោលតាមការសន្យារបស់សមាជិកព្រឹទ្ធសភាលោកស្រី Tammy Duckworth នៅថ្ងៃទី ៦ ខែមិថុនា នៅពេលសមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ។

ទន្ទឹមនោះ អាជ្ញាធរតៃវ៉ាន់និយាយថា យន្ដហោះដឹកវ៉ាក់សាំងរំពឹងថានឹងមកដល់កោះតៃវ៉ាន់នៅល្ងាចថ្ងៃអាទិត្យនេះ ។
គួរបញ្ជាក់ថា តៃវ៉ាន់កំពុងដើរយឺតនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ខណៈរហូតមកដល់ពេលនេះកោះតៃវ៉ាន់ទើបតែទទួលបានវ៉ាក់សាំងពីបរទេសច្រើនជាង ២.៣ លានដូសប៉ុណ្ណោះ ក្នុងនោះ ១.២៤ លានពីប្រទេសជប៉ុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តៃវ៉ាន់ ក្លាយជាកោះទី ១ នឹងទទួលវ៉ាក់សាំង ៧៥ ម៉ឺនដូសពី សហរដ្ឋអាមេរិក តាមការសន្យា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន