ព័ត៌មានជាតិ
ពលរដ្ឋភ្ជួរស្រែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ ៨០ មិល្លីម៉ែត្រ ចំនួន ០៤ គ្រាប់
ខេត្តឧត្តរមានជ័យ៖ ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំគោកខ្ពស់ នៃអធិការដ្ឋាន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ បៃ បៀ ភេទប្រុស អាយុ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទៅភ្ជួរដីស្រែរបស់គាត់ និងប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ ៨០មីលីម៉ែត្រ ចំនួន០៤គ្រាប់ នៅត្រង់ចំណុចខាងជើងភូមិគោកខ្ពស់ ចំងាយ ១គីឡូម៉ែត្រ ហើយបានបានរាយការណ៍ មកប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំគោកខ្ពស់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

ក្រោយពីបានទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងទីតាំង និងសន្និដ្ឋានថា ជាគ្រាប់សេសសល់ពីសម័យសង្រ្គាម។
បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍ជូនអង្គភាពមកយកទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាពរួចរាល់អស់ហើយ។

សមត្ថកិច្ចបានធ្វើការអប់រំទៅដល់ប្រជាពលរដ្ឋនៅពេលដែលឃើញគ្រាប់មិនទាន់ផ្ទុះ ហាមប៉ះពាល់វាដាច់ខាត ព្រោះវាអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


