ព័ត៌មានជាតិ
ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន០៣គ្រាប់ នៅក្នុងដីចំការរបស់ពួកគាត់
ឧត្តរមានជ័យ ៖ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នៅវេលាម៉ោង១០និង៣០នាទី ខែមិថុនា ឆ្នាំ២០២១ ដោយមានប្រជាពលរដ្ឋឈ្មោះ ឌុច សារឿន ភេទស្រី អាយុ៤៩ឆ្នាំ កសិករ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ០៣គ្រាប់ ខាងកើតភូមិសែន ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យសំចម្ងាយ៣០០ម៉ែត្រ នៅក្នុងចម្ការរបស់គាត់ ហើយពលរដ្ឋខាងលើបានមករាយការណ៍ជូនប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយ ក្រោយពីទទួលបានព័ត៌មានភ្លាមៗកម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យដល់កន្លែងទីតាំងគ្រាប់៖
១- គ្រាប់B៦០=០១គ្រាប់
២- គ្រាប់ផ្លោង=០១គ្រាប់
៣- មីនស្នូលពោត=០១គ្រាប់
បច្ចុប្បន្នបានរាយការណ៍ជូន អង្កការដោះមីនកម្ពុជា មកយកទៅកម្ទេចចោលកន្លែងដែលមានសុវត្ថិភាពរួចរាល់អស់ហើយ ។

សមត្ថកិច្ចបានឲ្យដឹងថា សំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាម នៅមានច្រើនកប់ក្នុងដី។ ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលងាយរងគ្រោះថា្នក់ពិសេសក្មេងតូចៗ។
ការជីកគាស់កាយរុករានដីព្រៃធ្វើចំការងាយ និងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។

យើង រួមគ្នាទប់ស្កាត់ការគ្រោះថ្នាក់ បណ្តាលមកពីសំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាម ក្នុង សហគមន៍យើងទាំងអស់គ្នា៕
ដោយ ៖ ចាន់ ធី



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


