ព័ត៌មានជាតិ
ស៊ីម៉ាក់កំពុងបន្តជីកកកាយ និងប្រមូលគ្រាប់ នៅជាប់របងវិទ្យាល័យ ១០មករា ១៩៧៩ បន្ទាប់ពីរកឃើញជាង៣០០គ្រាប់
ក្រុមអ្នកជំនាញស៊ីម៉ាក់ បាននិងកំពុងបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបន្ថែមទៀត បន្ទាប់ពីបានប្រទះឃើញគ្រាប់នោះ ប្រមាណជាង៣០០គ្រាប់ នៅជាប់របងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅថ្មីៗនេះ។
លោក អ៊ាន សុធា ប្រធានកងឯកភាពកម្ចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានមានប្រសាសន៍ថា ចំពោះគ្រាប់បែកដៃទាំងអស់នោះ មកទល់ពេលនេះ ក្រុមការងារបានជីករកឃើញជាបន្តបន្ទាប់ទៀតហើយ កាលពីថ្ងៃទី១០ ខែកក្កដា បានឃើញចំនួន ៣២៥គ្រាប់ ម៉ាក (36 UK ) ផលិតនៅប្រទេសអង់គ្លេស ដែលគ្រាប់ទាំងនេះ វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សខ្លាំងណាស់ ប្រសិនបើយើងមានការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដីនោះ ហើយគ្រាប់បែកដៃទាំងអស់នេះ គឺត្រូវគេបានកប់វាទុកចោលជាច្រើនឆ្នាំមកហើយ អាចជាចំណុចឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាបពីមុនមក ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណា ពីពេលណានោះទេ។

លោកបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២១នេះ ក្រុមការងារបានជីកកាយរកឃើញបន្ថែមទៀតប្រមាណជាង ៣០គ្រាប់ហើយ ចំពោះការរកឃើញគ្រាប់បែកដោយចៃដន្យនោះ គឺក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាបបានរៀបចំបណ្តាញខ្សែកាបអ៊ុបទិកក្រោមដី កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក ប៉ុន្តែពិតសំណាង ដែលការកាយនេះមិនចំគ្រាប់បែកនោះ បើសិនជាជីកប៉ះចំវាៗ អាចនឹងផ្ទុះភ្លាមតែម្តង ៕


អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



