Connect with us

កូវីដ-១៩

ខេត្តរតនគិរី អ្នកឆ្លងកើនដល់ ១៦២ នាក់

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ២០ ខែមិថុនា បានប្រកាសរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន ២២ នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងខេត្តកើនដល់ ១៦២ នាក់។

ខេត្តរតនគិរី ចាប់ផ្ដើមផ្ទុះក្នុងសហគមន៍ធ្ងន់ធ្ងរខ្លាំង ចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដោយរកឃើញ មនុស្សជាង ១០០ នាក់វិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឱ្យដឹងថា ខេត្តរតនគិរី កំពុងស្ថិតនៅក្នុងស្ថានភាពឆ្លងទ្រង់ទ្រាយធំ ដែលបានរកឃើញករណីវិជ្ជមានជាង ១០០ នាក់ ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននៅក្នុងខេត្ត។

លោក ថង សាវុន បានឱ្យដឹងទៀតថា ស្ថានភាពនេះអាចវាយតម្លៃបានថា អត្រាចម្លងបន្តស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់ ដោយសារទំនាក់ទំនងរបស់ប្រជាពលរដ្ឋដែលវិជ្ជមានកន្លងមកមានភាពប្រទាក់ក្រឡាគ្នាច្រើន។

បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងបន្តតែស្រាវជ្រាវដើម្បីស្វែងរកអ្នកពាក់ព័ន្ធធ្វើតេស្តសំណាក និងបិទតំបន់ទីតាំងប្រឈមមួយចំនួន ដើម្បីអាចគ្រប់គ្រងបាននូវសភាពការណ៍នេះ៕ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម