ព័ត៌មានជាតិ
ប្រជុំក្រើនរំលឹក បើចាប់មនុស្សត្រូវរាយការណ៍ជូនតុលាការ ជៀសវាងធ្វើខុសនីតិវិធី
ខេត្តបន្ទាយមានជ័យ៖ ក្នុងកិច្ចប្រជុំ ជាមួយនគរបាលយុត្តិធម៌ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរំលឹកដល់មន្ត្រីនគរបាលយុត្តិធម៌ បើចាប់មនុស្សបានហើយ ត្រូវរាយកាណ៍ជូនតុលាការជាបន្ទាន់ជៀសវាងធ្វើខុសនិតិវីធីច្បាប់។

លោកមានប្រសាសន៍នេះក្នុងកិច្ចប្រជុំសំណេះសំណាល រវាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

លោក កើត វណ្ណរ៉េត បានជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវគោរពច្បាប់ បំពេញការងារតាមតួនាទី ភារកិច្ចឱ្យបានល្អ ពិសេសត្រូវពន្លឿនការអនុវត្តន៍ដីការឱ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំណុំរឿង ហើយនគរបាលយុត្តិធម៌ត្រូវតែស្គាល់ពីបេសកកម្មរបស់ខ្លួនឱ្យបានច្បាស់។

ក្នុងកិច្ចប្រជុំនេះឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ ស្តីពី ការងារកន្លងមក និងបានលើកពីបញ្ហាប្រឈមនានា និងនីតិវិធី ដាក់ជាសំណួរ និងសំណូមពរ ដល់ស្ថាប័នតុលាការ និងតំណាងអយ្យការជួយសម្រួល និងដោះស្រាយ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងអស់គ្នាក្នុងការអនុវត្តន៍ច្បាប់។

លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បានកោតសរសើរចំពោះអង្គភាពនគរបាលខេត្ត បន្ទាយមានជ័យ ដែលតែងតែមានកាសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ និងស្ថាប័នតុលាការ ហើយបានបង្ក្រាបរាល់បទល្មើសខុសច្បាប់តូចធំបានជាបន្តបន្ទាប់ ពិសេសបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន។ ក្រៅពីនេះនគរបាល ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចុះជួយសង្រ្គោះពលរដ្ឋពេលជួបគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


