ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអង់គ្លេស សោកស្ដាយចំពោះរឿងរ៉ាវអតីតកាល ដែលបានកើតឡើងមកលើប្រជាជនកម្ពុជា
ការសោកស្តាយចំពោះរឿងរាវ ដែលបានកើតឡើងលើប្រជាជនកម្ពុជាពីអតីតកាលនោះត្រូវបានលោក Dominic Raab រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានធ្វើឡើង ខណៈលោកអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កាលពីរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅប្រទេសកម្ពុជា នេះបើតាមប្រភពព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមក្រសួងវប្បធម៌ ការអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង របស់លោក Dominic Raab MP នេះ អមដំណើរដោយលោកស្រី Tina S Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ហើយក៏មានការទទួលស្វាគមន៍ពីសំណាក់លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ និងជាតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រី ស៊ុន រតនា អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពរបស់គណប្រតិភូ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ការអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង របស់លោក Dominic Raab MP នេះ បានបញ្ចប់ដោយរលូន ដោយលោក Dominic Raab បានសម្ដែងការគោរព និងសោកស្ដាយចំពោះរឿងរ៉ាវអតីតកាល ដែលបានកើតឡើងមកលើប្រជាជនកម្ពុជា៕
ដោយ ៖ កោះកែវ











-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


