Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ សម្រេច​បិទ​ខ្ទប់​បណ្ដោះអាសន្ន​អាហារដ្ឋាន​៣កន្លែង ដែល​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ១៩

បានផុស

នៅ

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃទី​២៥ ខែមិថុនា​ឆ្នាំ​២០២១​នេះ​បានសម្រេច​បិទ​ខ្ទប់​បណ្ដោះអាសន្ន​អាហា​រដ្ឋា​ន​ចំនួន ៣​កន្លែង​ពាក់ព័ន្ធ​នឹង​កា​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។​

ទីតាំង​អាហារ​ដ្ឋា​ន​ដែល​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នោះមាន ទី​១. ទីតាំង​អាហារ​ដ្ឋា​ន “​វិមាន​មាស​”​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ខេត្តស្ទឹងត្រែង, ​ទី​២. ​ទីតាំង​ភោជនីយដ្ឋាន “​កាឡាក់ស៊ី​”​ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង ខេត្តស្ទឹងត្រែង, ​ទី​៣. ទីតាំង​អាហារ​ដ្ឋា​ន​”​ស្រី​ម៉ៅ​”​ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទ​ខ្ទប់​ទីតាំង​អាហារ​ដ្ឋា​ន​និង​ភោជនីយដ្ឋាន​ចំនួន​៣​កន្លែង​នេះ គឺ​អាជ្ញាធរ​បានធ្វើ​ឡើង ទៅតាម​វិធាន​សុខាភិបាល ដើម្បី​អនុវត្ត​វិធានការ បង្ការ​ជំងឺឆ្លង​កូ​វីដ១៩ ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

រដ្ឋបាលខេត្ត​សូម​អំពាវនាវ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ពាក់ព័ន្ធ អ្នក​កើត​ជំងឺ​កូ​វីដ១៩ នៅ​ទីតាំង​អាហា​រដ្ឋា​ន​ចំនួន៣​កន្លែង​ខាងលើ សូម​ស្ម័គ្រចិត្ត​មក​យក​សំណាក​ធ្វើ​វិភាគ ដើម្បី​បង្កើន​ការការពារ​សុខភាព​៕

​អត្ថបទ៖ ងិន​លីម

សូមចុចអាន៖ ​ខេត្តស្ទឹងត្រែងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៣០ នាក់ ជាករណីច្រើនលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ដោយស្ម័គ្រចិត្ត ជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រៀបការរួចមិនប៉ុន្មានថ្ងៃ បុរស​ ឥណ្ឌូណេស៊ី​ ម្នាក់ទើបដឹងថា ប្រពន្ធ​គឺជាប្រុសតែងកាយស្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម