ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រាប់ពីមូលហេតុនាំឱ្យខេត្តឆ្លងជំងឺកូវីដ១៩ កើនឡើង
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងជិត២ពាន់នាក់ហើយ និងមានអ្នកស្លាប់ជិត២០នាក់ ដែលជាតួលេខមួយខ្ពស់បើធៀបទៅនឹងបណ្តាខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦ ខែមិថុនា ថា មានកត្តាមួយចំនួនដែលនាំឱ្យស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩នៅខេត្តស្វាយរៀងមិនមានការថមថយនៅឡើយ ហើយកក្តាដែលចម្បងជាងគេ គឺមានក្រុមកម្មកររោងចក្រមួយចំនួនមិនព្រមយកសំណាកនៅតាមរោងចក្រ និងមិនព្រមធ្វើចត្តាឡីស័កនៅក្នុងរោងចក្រដោយពួកគាត់ ចេញពីរោងចក្រធ្វើដំណើរទៅផ្ទះ ហើយបានចម្លងជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារនិងសហគមន៍។

លោកបណ្ឌិតបានបន្តថា«ការកើនឡើងនៃអ្នកជំងឺកូវីដ១៩ គឺបណ្តាលមកពីក្រុមកម្មករដែលគាត់មិនបានធ្វើចត្តាឡីស័កនៅតាមរោងចក្រទេ ដោយមកធ្វើនៅតាមផ្ទះហើយការធ្វើរបស់គាត់មិនបានល្អត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបបណ្តាលឱ្យចម្លងចូលដល់សហគមន៍ជាបន្តបន្ទាប់ ឥឡូវចំនួនជំងឺកូវីដកាន់តែច្រើននៅគ្រប់ស្រុកក្រុងទាំងអស់នៅក្នុងខេត្តស្វាយរៀង»។
លោកបណ្ឌិតបានបន្តទៀតថា ក្រៅពីនេះការអនុវត្តរក្សាគម្លាតសុវត្តិភាពនៅមិនទាន់បានត្រឹមត្រូវតាមគោលការណ៍ណែនាំនៅឡើយទេ ដោយបងប្អូនកម្មករកម្មការិនីយើងតែងតែធ្វើដំណើរទៅមករោងចក្រ សហគ្រាសដោយប្រើមធ្យោបាយរួមគ្នា ជិះប្រមូលផ្ដុំរួមគ្នាច្រើន ។ កត្តាពលករខ្មែរមួយចំនួនបានវិលត្រឡប់មកពីប្រទេសថៃ ដោយពួកគាត់យកជំងឺកូវីដ-១៩ មកជាមួយ និងកត្តាការមិន គោរពតាមវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ជាដើម។

លោកបណ្ឌិត កែរ រដ្ឋា បានបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋពិសេសបងប្អូនកម្មករកម្មការិនីរោងចក្រសូមយកសំណាកនិងធ្វើចត្តាឡីស័កនៅក្នុងរោងចក្រផ្ទាល់ ជាជាងទៅធ្វើនៅតាមផ្ទះដែលនាំឱ្យមានការឆ្លងរាលដាលជំងឺកូវីដកាន់តែខ្លាំងដោយសារការធ្វើចត្តាឡីស័ករបស់បងប្អូនមិនបានល្អ។
លោកបណ្ឌិតបានបញ្ជាក់ថា «បើបងប្អូនធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ បងប្អូនអាចមានការលំបាកតែម្នាក់ឯងក្នុងរយៈពេលខ្លី ដោយមិននាំទុក្ខដល់ក្រុមគ្រួសារឪពុកម្តាយប្តីប្រពន្ធ និងកូនចៅព្រមទាំងសហគមន៍ទាំងមូលនោះឡើយ តែបើបងប្អូនទៅធ្វើនៅផ្ទះមិនបានត្រឹមត្រូវ នឹងនាំមេរោគទៅចម្លងក្នុងក្រុមគ្រួសារនាំលំបាកទាំងអស់គ្នា»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


