ព័ត៌មានជាតិ
យុវជន៣នាក់លួចលក់ថ្នាំញៀន ត្រូវនគរបាលស្រុកមង្គលបូរីបង្រ្កាប ដកហូតថ្នាំញៀន៣ថង់
ខេត្តបន្ទាយមានជ័យ៖ យុវជន៣នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំនៅចំកណ្តាលស្រុកមង្គលបូរី ត្រូវនរបាលស្រុកមង្គលបូរីបង្រ្កាប ដកហូតវត្ថុតាងថ្នាំញៀន៣ថង់។ នគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែប្រឡាយឯកភាពស្ថិតនៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ មាន១ឈ្មោះ សំ មេសា ភេទប្រុស អាយុ២០ឆ្នាំ ភូមិប្រឡាយហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ ២ឈ្មោះ ហយ សុភា ភេទប្រុស អាយុ២២ឆ្នាំ ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី និង៣ឈ្មោះ ឌឿន ចិន ភេទប្រុស អាយុ២៥ឆ្នាំ ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការឃាត់ខ្លួនអ្នកលក់ថ្នាំញៀននេះបាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យកម្លាំងនគរបាលចុះល្បាតបង្ក្រាបបទល្មើសជាប្រចាំ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា ស្របពេលនោះប្រជាពលរដ្ឋបានរាយការណ៍មកថា មានជនសង្ស័យកំពុងលួចលក់ថ្នាំញៀនយ៉ាងសកម្ម កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរីចុះដល់កន្លែង ក៏ឃើញមានរថយន្តមួយគ្រឿងម៉ាក Camry ស៊េរីឆ្នាំ៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2F.4940 ពណ៌សំបកឪឡឹក បើកមកឈប់នៅចំណុចវាលស្រែប្រឡាយឯកភាពនេះ។ ក្នុងនោះមានមនុស្ស២នាក់បានបើកទ្វារឡានចុះពីលើរថយន្ត និងម្នាក់ទៀតនៅលើរថយន្ត កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន និងរថយន្តមួយគ្រឿង។
ពេលសមត្ថកិច្ចត្រួតពិនិត្យ បានរកឃើញថ្នាំញៀនប្រភេទម្សៅពណ៌សក្រាម (អាយស៍) ចំនួន៣កូនថង់ ដែលជនសង្ស័យច្រកក្នុងថង់ពណ៌ខ្មៅ ហើយលាក់ទុកនៅក្នុងគុម្ពខ្មៅ។

តាមចម្លើយសារភាពរបស់ឈ្មោះ សំ មេសាថា ថ្នាំញៀននេះជារបស់ខ្លួន។ ផ្អែកលើចម្លើយសារភាព វត្ថុតាងថ្នាំញៀន និងរថយន្ត កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី