Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​អនុញ្ញាតិ​​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ អាច​ធ្វើ​តេស្ត​លើ​បុគ្គលិក​ដោយ​​​ខ្លួន​ឯង

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​បាន​ណែនាំ​ដល់​សហគ្រាស ក្រុមហ៊ុនឯកជន អាច​រៀបចំ​ធ្វើ​តេស្ត​លើ​បុគ្គលិក​ កម្មករ​និយោជក​​របស់​ខ្លួន ដើម្បីជា​ប្រយោជន៍​ការពារ​​សុខភាព​សាធារណៈ។

ប្រមុខ​រដ្ឋាភិបាលសម្តេច​ហ៊ុន សែន​ ថ្លែង​ថា វា​គ្មានទៅ​ខាត​អីទេ បើក្រុមហ៊ុន​ឯកជនអាច​ធ្វើ​តេស្ត​លើ​បុគ្គលិក​ដោយ​ខ្លួន​ឯង​ដែល​សង្ស័យ បើ​ពឹង​តែ​គ្រូពេទ្យ មិន​អាច​ធ្វើ​ការ​ទាន់​ពេល​វេលា​នោះទេ អាច​ឆ្លង​រាលដាលកាន់តែធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា “តើ​វា​ខាត​អី​សម្រាប់​យើង បើ​ក្រុមហ៊ុន​ សហគ្រាស​ឯកជន​អាច​ធ្វើ​តេស្ត​លើ​បុគ្គលិក​កម្មករ​របស់​ខ្លួន​ មាន​តែ​ចំណេញ គាត់​រកឃើញ​ជំងឺ​បានលឿន​ គាត់អាច​​រត់​មក​រក​ពេទ្យទាន់​ពេល​វេលា បើ​គាត់​រក​មិន​ឃើញ​ទេ អត់​មាន​អី​ខាត​សោះ ហេតុអី​មិន​អោយ​ធ្វើ”។

ប្រមុខរដ្ឋាភិបាល​បាន​លើក​ឡើង​បន្ត​ថា គ្រូពេទ្យ​អាច​ចាប់ផ្តើម​ចុះ​បង្រៀន​​ពីការ​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង​តាមសហគ្រាស និងក្រុមហ៊ុន​ឯកជន។ បើ​តាមប្រមុខ​រដ្ឋាភិបាល ការ​តេស្ត​នេះ​រៀនត្រឹម ២​ ម៉ោង​ អាច​ធ្វើ​បាន ហើយ ១៥ នាទី​អាច​ដឹង​លទ្ធភាព​បាន​ភ្លាមៗ។

ប្រមុខ​រដ្ឋាភិបាល​ក៏​​បញ្ជា​ឲ្យ​កងទ័ព កង​កម្លាំង​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ត​រហ័ស ហើយ​ត្រូវ​ផ្គត់ផ្គង់​សម្ភារៈ​តេស្ត​​នៅ​តាម​​គ្រប់​អង្គភាព៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម