ព័ត៌មានជាតិ
ប៉ូលិសសង្ស័យថាមានលាក់ថ្នាំញៀន ពេលឆែកមើលមាន៧ដល់ទៅថង់មែន
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិសស្រុកសង្កែ ធ្វើការឃាត់ខ្លួន តាមការឯកភាពពីថ្នាក់ដឹកនាំ បន្ទាប់ពីបានឆែកឆេរលើរាងកាយប្រទះឃើញថ្នាំញៀនចំនួនរហូតទៅដល់ ៧ថង់។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង១០នាទី ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនោះ គឺបន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ និងដោយសារតែប៉ូលិសមានការសង្ស័យទៅលើបុរសម្នាក់មានឈ្មោះ លួម ឡាប អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ។

ក្រោយបានត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៧ថង់ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនតាមនីតិវិធីច្បាប់ហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


