ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណម្នាក់ទៀតធ្វើតេស្តវិជ្ជមានកូវីដ ១៩
មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អនុរដ្ឋលេខាធិការក្រសួងការពារជាតិសម្រាប់គោលនយោបាយលោក Anthony Tata បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ។
លោក Anthony Tata គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្រ្តីការពារជាតិជាន់ខ្ពស់អាមេរិកជាច្រើននាក់ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិលីទុយអានី Raimundas Karoblis ដែលបានឆ្លងវីរុសនេះ ។
ក្នុងដំណើរទស្សនកិច្ចរបស់គាត់ លោក Karoblis ក៏បានជួបជាមួយរដ្ឋមន្ត្រីស្ដីទីនៃក្រសួងការពារជាតិអាមេរិកលោក Chris Miller និងលេខាធិការនៃកងទ័ពជើងគោក ជើងទឹក និងកងទ័ពអាកាសផងដែរ ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបាននិងកំពុងបន្តធ្វើការតាមដានបន្ថែមទៀតនៃបុគ្គលិកក្រសួងការពារជាតិដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណៈប្រតិភូលីទុយអានី ឬលោក Tata ។
វាក៏មានការផ្ទុះឡើងនៅមន្ទីរបញ្ចកោណកាលពីខែមុនផងដែរ នៅពេលដែលមេបញ្ជាការរងនៃឆ្មាំសមុទ្រសហរដ្ឋអាមេរិកលោក Charles Ray បានឆ្លងជំងឺកូវីដ ១៩ ខណៈដែលក្រោយមកជំនួយការមេបញ្ជាការកងកងទ័ពជើងទឹកក៏បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះផងដែរ ។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១,៧១៣,២៤២ ករណី និងមានអ្នកស្លាប់ ២៥២,៥១៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


