Connect with us

ព័ត៌មានជាតិ

ប្រជាប្រិយភាព​នៃ​ការទូទាត់​តាម​អន​ឡាញ​ នៅក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នឹង​នៅតែ​បន្ត​

បានផុស

នៅ

​ការទូទាត់​តាម​អន​ឡាញ​ទំនង​នៅតែ​ជា​មធ្យោបាយ​ផ្ទេរប្រាក់ ទូទាត់​ការចំណាយ និង​ប្រតិបត្តិការ​នានា​ដ៏​ពេញនិយម​ដដែល​នៅ​កម្ពុជា សូម្បីតែ​នៅក្រោយពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បញ្ចប់​ក៏ដោយ នេះ​បើ​យោងតាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ការទូទាត់​តាម​អន​ឡាញ​បាន​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ការកើនឡើង​នេះ​កើតមានឡើង​ដោយសារ​ការផ្តល់​អនុសាសន៍​នានា​ពី​សំណាក់​ក្រុមហ៊ុន​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឱ្យ​លើ​កម្ពស់​ប្រតិបត្តិការ​ឌីជីថល​ជំនួស​ឱ្យ​ការទូទាត់​ដោយផ្ទាល់​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា “​ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅតែ​ចូលចិត្ត​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ខ្លួន​ដោយផ្ទាល់ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​នឹងធ្វើ​ការទូទាត់​តាម​អន​ឡាញ​សម្រាប់​ការផ្ទេរ​ប្រាក់ និង​ការទូទាត់​ផ្សេងៗ​។ បើទោះជា​ភ្នាក់ងារ​នឹង​នៅតែ​ត្រូវការ​នៅ​ទូទាំងប្រទេស​ក្តី ក៏​បញ្ហា​ជំងឺ​កូ​វីដ​-១៩ កំណើន​ទូរសព្ទ​ស្មា​ត​ហ្វូ​ន និង​អ៉ីនធឺណិត​ល្បឿន​លឿន​បាន​ជួយ​ឱ្យមាន​ការកើនឡើង​ការទូទាត់​តាម​អន​ឡាញ​ផងដែរ​”​។​

​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ត្រូវបាន​ដកស្រង​ដោយ​ប្រព័ន្ធ​ផ្សាយ​ផ្សាយ​កាលពី​ខែឧសភា ឆ្នាំ​២០២១ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​លើកឡើងថា ជាង ៥៩​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ធ្វើការ​ទូទាត់​តាម​អន​ឡាញ​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា បាន​បន្ថែមថា “​ការកើនឡើង​ការទូទាត់​អន​ឡាញ​ក៏ត្រូវ​បាន​ជំរុញ​ផងដែរ​ពី​សំណាក់​ស្ថាប័នហិរញ្ញវត្ថុ​នានា រួមទាំង​ក្រុមហ៊ុន​របស់​យើង​ផ្ទាល់​ផងដែរ ដែល​បានផ្តល់​ការលើកទឹកចិត្ត​ដល់​អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី TrueMoney wallet និង​កម្មវិធី​ផ្សេងទៀត​។ បច្ចុប្បន្ន​គឺថា ពលរដ្ឋ​បាន​មើលឃើញថា តើ​ការទូទាត់​អន​ឡាញ​មាន​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​ចំណាយ​ប៉ុណ្ណា ហើយ​យើង​រំពឹងថា តម្រូវការ​និង​និន្នាការ​នេះ​នឹង​បន្ត​កើតមាន​”​។​

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី គឺជា​សមាជិក​មួយ​នៃ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong App) របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ Bakong App ត្រូវ​បានដាក់​ដំណើរការ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែតុលា​ឆ្នាំមុន​។​

​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​មក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ យោងតាម​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ក្រុមហ៊ុន​មាន​បណ្តាញ​ភ្នាក់ងារ​ជាង​១​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នកប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា​ដែល​មិនទាន់មាន​សេវា​ធនាគារ​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​មាន​ភ្នាក់ងារ​ជាង​៦៥.០០០​ភ្នាក់ងារ​ដែល​ផ្តល់​សេវា​ដល់​អ្នកប្រើប្រាស់​៤០​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ ដែល​ជួយ​ផ្គត់ផ្គង់​សេវា​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ​ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរសព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វ៊ូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អា​លី​បា​បា​។​

​សូមបញ្ជាក់ថា ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។ TrueMoney Group គឺជា​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី​១​ប្រទេស​ទៅជា​៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។​

​បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​ប្រតិបត្តិការ​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លារអាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម