ព័ត៌មានជាតិ
រថយន្តដឹកដី ធ្លាក់ដីពេញផ្លូវ២១បេ ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរក្រុងតាខ្មៅជួយមើលផង!!
កណ្តាល៖ ក្រុមរថយន្តដឹកដីប្រភេទធុនធំ ជាច្រើនគ្រឿងកំពុងបង្កភាពអាណាធិបតេយ្យ លើផ្លូវ២១បេ ធ្លាក់ដីពេញផ្លូវ ធ្វើឲ្យពលរដ្ឋធ្វើដំណើរពីក្រោយ ពិបាកក្នុងការធ្វើដំណើរ ងាយរងគ្រោះថ្នាក់ចរាចរណ៌ជាយថាហេតុ ជាពិសេសនោះប៉ះពាល់ដល់សោភណ្ឌភាពទីក្រុងស្អាត ដែលក្រុងតាខ្មៅជាប់លំដាប់ទីក្រុងស្អាតផងនោះ។
ទីតាំងដីធ្លាក់នោះស្ថិតនៅលើផ្លូវ២១បេ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីពលរដ្ឋបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១០ ខែកក្តដា ឆ្នាំ០២២១ ថា បន្ទាប់ពីមានទីតាំងមួយកន្លែងកំពុងជួសជុល ចាក់ដីនោះ មានរថយន្តដឹកដីប្រភេទធុនធំជាច្រើនគ្រឿង បានដឹកដីយកមកចាក់ និងបានបង្កអោយមានការធ្លាក់ដី ពេញផ្លូវយ៉ាងអាណាធិបតេយ្យ ធ្វើអោយពលរដ្ឋក៌ដូចជាអ្នកធ្វើដំណើររិះគន់ដល់អាជ្ញាធរមូលដ្ឋាន មិនមានវិធានការដល់ក្រុមរថយន្តដឹកដី ដឹកមិនគ្របត្រឹមត្រូវ។
ពលរដ្ឋសំណូមពរដល់លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ មេត្តាជួយពិនិត្យផង។ ដោយឡែកលោក នូ សុវណ្ណរ៉ា អ្នកសារព័ត៌មានបានទំនាក់ទំនងតាមទូរសព្ឌ តែគ្មានអ្នកទទួល៕
អត្ថបទ៖ មុនី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


