ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ រងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ស្លាប់និងបាត់ខ្លួនជិត ៨០នាក់
មនុស្សចំនួន៩នាក់បានស្លាប់ និងជាង៧០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះភ្លៀង បានវាយប្រហារភាគខាងលិចប្រទេស អាល្លឺម៉ង់។

មានមនុស្សស្លាប់ចំនួន ៤ នាក់ ត្រូវបានគេរាយការណ៍នៅភាគខាងត្បូងនៃទីក្រុង Bonn ដែលជាតំបន់ផលិតស្រានៅតាមដងទន្លេ Ahr។
ទឹកទន្លេបានឡើងផុតច្រាំង ហើយបណ្តាលឲ្យផ្ទះចំនួន៦ខ្នង បាក់រលំ។ សំណង់នានានៅរដ្ឋ Rhineland-Palatinate ក៏បានដួលរលំផងដែរ កាលពីយប់មិញ។

កាសែត Bild បានដកស្រង់សម្តីប៉ូលិស ដែលនិយាយថា អ្នកស្លាប់នៅទូទាំងប្រទេសមានចំនួន ៩ នាក់និង ៧០ នាក់ទៀត កំពុងបាត់ខ្លួន។
ផ្ទះប្រមាណ ២៥ ខ្នងទៀត ក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំផងដែរ នៅទីក្រុង Schuld bei Adenau ក្នុងតំបន់ភ្នំ Eiffel។

ទូរទស្សន៍ SWR ផ្សាយថា ស្ថានភាពនៅតំបន់ជនបទ Eifelkreis Bitburg-Prum ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ខណៈមនុស្សរាប់សិបនាក់ កំពុងជាប់នៅលើដំបូលផ្ទះ។
មនុស្សជាច្រើនត្រូវបានជម្លៀសចេញ នៅតាមតំបន់ក្នុងរង្វង់ចម្ងាយ ៥០ ម៉ែត្រនៃទន្លេ Ahr។ ក្រុមអ្នកជួយសង្គ្រោះ បានជាប់នៅតំបន់ខ្លះ ដោយសារចរន្តទឹកជំនន់ ហូរខ្លាំងពេក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងជន់លិចទីក្រុង ញូវយ៉ក កន្លែងខ្លះទឹក មានកម្ពស់ត្រឹមចង្កេះ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


