Connect with us

ព័ត៌មានជាតិ

ប៉េអិម​ស្រុក​អូរ​យ៉ា​ដាវ​ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់ ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

បានផុស

នៅ

រតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ចំនួន​៧​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ ដោយមាន​ការ​សម្របសម្រួល​ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​រថយន្ត​ឡិច​ស៊ីស​RX330 ១​គ្រឿង​និង​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿងញៀន​ខាងលើនេះ ​បាន​ធ្វើ​ឡើង​នៅវេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ទល់មុខ​ស្នាក់ការ​សន្តិសុខ​៧៨២ ស្ថិតនៅ​ក្នុងភូមិ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ​។

យោង​តាម​របាយការណ៍​ពី​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​បាន​ឲ្យ​ដឹងថា រថយន្ត​ឡិច​ស៊ី ស​RX 330 មួយគ្រឿង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-9477 ​បាន​ធ្វើ ដំណើរ ពី​ទី​រួម ខេត្ត ឆ្ពោះ ទៅ ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ កម្ពុជា​-​វៀតណាម ខណៈនោះ សមត្ថកិច្ច​អាវុធហត្ថ​បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​មួយចំនួន​និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​រួមមាន ១- ឈ្មោះ ជូ ជា អ៊ូ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។

២- ឈ្មោះ សុខ សាន្ត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ មួយ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។

៣- ឈ្មោះ ប៉ាន់ លក្ខណា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ មួយ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។

និង​៤- ឈ្មោះ ប្រាក់ រតនា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ មួយ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ក្រោយ​ឃាត់ខ្លួន​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង – ម្សៅ​ក្រាម ពណ៌ .​ស ថ្លា ម​ម៉ា​ទឹក​ចំនួន ២​កញ្ចប់ ទម្ងន់ ២,៤៤​ក្រោម (​ថ្លឹង ទាំង សំបក​ថង់​)។

– រថយន្ត ចំនួន ១​គ្រឿង

– ទូរ​សព្ទ ដៃ ចំនួន ៦​គ្រឿង

​និង ប្រាក់ រៀល ខ្មែរ ចំនួន ២៨​ម៉ឺន រៀល ។

​បច្ចុប្បន្ន វត្ថុ តាង និង ជនសង្ស័យ ខាង​លើ ត្រូវបាន បញ្ជូន ទៅ កាន់ ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ដើ​ម្បី កសាង សំណុំ រឿង ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់ បន្ត​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម