ព័ត៌មានជាតិ
លួចដឹកមើមខ្ទឹមសចេញទាំងយប់ ថៃចាប់បាន តម្លៃសរុបជិត ១លានបាត
ប្រទេសថៃ៖ មើមខ្ទឹមសស្ងួតដែលមានតម្លៃសរុបជិត១លានបាត ត្រូវបានកម្លាំងអង្គភាពគយរដ្ឋាករថៃសហការជាមួយយោធាឈុតខ្មៅស្រុកអារញ្ញប្រាថេត ឃាត់បាន ខណ:រថយន្តផ្ទុកខ្ទឹមសនេះលួចធ្វើចរាចរណ៍នៅពេលរំលងអាធ្រាត្រ។
យោងតាមប្រភពពីកាសែតថា នៅវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអង្គភាពគយរដ្ឋាករស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សហការជាមួយកម្លាំងយោធាឈុតខ្មៅ ចេញប្រតិបត្តិការចាប់រថយន្តដឹកទំនិញចំនួន៣គ្រឿង នៅក្នុងទឹកដីខេត្តស្រះកែវ។

ការឃាត់រថយន្តទាំង៣គ្រឿងនេះ ដោយសារតែពួកគេបានលបដឹកមើមខ្ទឹមសស្ងួតចេញពីក្បែរខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជា គេចមិនព្រមបង់ពន្ធស្របច្បាប់ចូលរដ្ឋតាមការកំណត់ និងធ្វើឲ្យផលិតផលកសិករដែលខំដាំនៅក្នុងស្រុកអស់តម្លៃ។


ខ្ទឹមសទាំងអស់មានចំនួន ១៤០០ ការ៉ុង សរុបមានទម្ងន់ ២៧ ០០០ គីឡូក្រាម ( ២៧តោន ) គិតជាទឹកប្រាក់ប្រមាណជា ៩៥០ ០០០ បាត។ អ្នកបើកបររថយន្តបានសារភាពថា ខ្លួនគឺជាអ្នកស៊ីឈ្នួលដឹកអោយគេ ដោយលើកខ្ទឹមឡើងនៅក្បែរព្រំដែនកម្ពុជា និងត្រូវដឹកយកទៅដាក់នៅខេត្ត នគររាជសីមា ក៏ត្រូវអង្គភាពគយចាប់តែម្តង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


